Untitled 1

ឃាត់​បុរស​ម្នាក់​បំផ្លាញ​ស្លាក​សញ្ញា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​

     ស្ទឹងត្រែង ៖  បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សេ​សាន​ឃាត់ខ្លួន​ពីបទ​បំផ្លាញ​សម្បត្តិ​សាធារណៈ គឺ​បំផ្លាញ​រូប​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​វេលា​ម៉ោង​១០​និង ២០​នាទី​ព្រឹក​ថ្ងៃទី​២៥​មីនាឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​វាល​រំពេរ ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

     ប៉ូលិស​និយាយថា ការឃាត់ខ្លួន​បុរស​នោះ​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​ឱ្យធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លឿង ជឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្តី​ពីបទ​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​( ស្លាក​សញ្ញា​គណបក្ស​ប្រជាជន ) ។ ជនសង្ស័យ​មាន​ស្រុកកំណើត​នៅ​ឃុំ​ស្តី ស្រុក​ចំការលើ ខេត្តកំពុងចាម​។​

       ករណី​ខាងលើនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់