កីឡាករប្រុសៗប៉ះប៉ុនណេះ ដួលរមួលសមក្រិច ខុសពីកីឡាការិនីម្នាក់នេះ ភ្លាត់ក្បាលជង្គង់មិនខ្ចីចុះចាញ់ អង្គុយតម្រង់អង្គុញដោយខ្លួនឯង រួចងើបលេងវិញទាំងរបួស

កីឡាការិនីបាល់ទាត់មួយរូបបានបង្ហាញពីរបៀបតទល់នឹងរបួសជាមួយនឹងភាពរឹងម៉ាំដ៏គួរឱ្យស្ញើចសរសើរ បន្ទាប់ពីនាងបានភ្លាត់អង្គុញក្បាលជង្គង់របស់នាងអំឡុងការប្រកួតមួយនៅក្នុងលីកប្រទេសស្កុតឡែន។

នាង Jane O'Toole ប្រធានក្រុម St Mirren WFC បានស្ថិតនៅក្នុងពាក់កណ្តាលការប្រកួតកំពុងបរាជ័យធ្ងន់ធ្ងរមួយក្រោមថ្វីដៃក្រុម Inverness Caledonian Thistle ពេលដែលនាងត្រូវបានបុកផ្តួលដោយគូប្រកួតមួយរូប និងដួលទៅលើដីទាំងកម្រោល។

វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលត្រូវបានបង្ហោះដោយក្លឹប បង្ហាញពីទិដ្ឋភាពដែលនាងបង្ហាញពីក្តីឈឺចាប់ ពេលដែលអង្គុញជង្គង់របស់នាងបានភ្លាត់។​ ប៉ុន្តែភាពក្លាហានដ៏ស័ក្តិសមជាប្រធានក្រុមរបស់នាង កីឡាការនីរូបនេះបានអង្គុយ និងចាប់ផ្តើមទះជង្គង់របស់នាងខ្លាំងៗតាមដែលអាចធ្វើបាន រហូតដល់អង្គុញជង្គង់របស់នាងរំកិលចូលទៅកន្លែងដើមវិញ។

ជាក់ស្តែងបញ្ហារបួសដ៏ឈឺចាប់មួយនេះនឹងតម្រូវឱ្យយើងសម្រេចចិត្តត្រូវប្តូរចេញ ប៉ុន្តែនាង Jane បានចចេសរឹងរូស ហើយបន្តលេងរហូតដល់ចប់ការប្រកួត ទោះបីជាក្រុមរបស់នាងចាញ់ ៦-០ រួចទៅហើយក្តី៕


 

adverise with khmeread