adverise with khmeread 6478b066 9d39 48f0 9b0c f3d0a57f9cd4

លួច​ម៉ូតូ​បានសម្រេច​ពីរ​គ្រឿង​ប៉ូលិស​ឃាត់ខ្លួន​ម្នាក់​

     ​​  ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពីរ​គ្រឿងរ​ត់បា​ត់ម្នាក់​និង​ម្នាក់ទៀត​ត្រូវ​សម្ថ​ត​កិច្ច​ចាប់បាន​កាលពី​វេលា​ម៉ោង ២ និង ៣០​នាទី​អា​ធ្រា​ត្រ​ថ្ងៃទី ២៥ ខែ​មិនា​ឆ្នាំ ២០១៦ ស្ថិត​ក្នុងភូមិ ឬ​ស្សី​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

       ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា  មុនពេល​កើត​ហេតុ​កម្លាំង​ប៉ូលិស​បាន​ជិះ​ល្បាត ក្នុង​មូលដ្ឋាន​របស់ខ្លួន​ស្រាប់តែ​ពេលនោះ​បាន​ឃើញ​ជនសង្ស័យ​២ នាក់​ម្នាក់​ម៉ូតូ​ម៉ាក Nex និង ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាក​ZooMerX ដោយ​ជង​សង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​Nex ជា​អ្នកជិះ​ម៉ូតូ​រុញ​ជនសង្ស័យ​ម្នាក់ទៀត​ដោយ​ម៉ូតូ​ម៉ាក​ZooMerX​ដេ​មិន​ឆេះ​។​

       ឃើញ​ដូច្នេះ​កម្លាំង​របស់លោក​បាន​ធ្វើ​ឃាត់ខ្លួន​ដើ​ម្បី​សួរនាំ ស្រាប់តែ​ភ្លាមៗ​នោះ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​Nex​បាន​ជិះ​រត់គេច​បាត់​តែម្ដង តែ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ដែល​ឈ្មោះ ង្វៀង ឃុំាំ​ង​សាន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជា​ជនជាតិ​យួន​ជា​អ្ន​ជិះ​ម៉ូតូ​ម៉ាក ZooMerX រួច​ក៏បាន​យកមក​សាកសួរ​នាំនៅ​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​។​

       បើ​តាម​ការសារភាព​ពី​ជនសង្ស័យ​បាន​ប្រាប់ថា  ខ្លួន​និង​បក្សពួក​បាន​ជិះ​ម៉ូតូឌុប​ដើ​រ​រក មើល​ម៉ូតូ​ណា​ដែល​ចត​ទុក​ប្រហែស។ លុះ​មកដល់​ចំណុច​កើ​ត​ហេតុ​ខាង​លើ​បាន​ឃើញ​មាន​សភាព​ស្ងប់ស្ងាត់​បាន​ធ្វើសកម្មភាព​លួច​តែម្ដង​។​

       បើ​តាម​ប្រភព​បន្តថា ជនរងគ្រោះ​ឈ្មោះ សុង គ្រិត អាយុ ១៥ ឆ្នាំ​មិនបាន​ដឹងថា​បាត់​ម៉ូតូ​ខ្លួន​នោះទេ។ លុះ​ព្រឹក​ឡើ​ង​ថ្ងៃ​២៥​ពេល​ចូល​ទៅយក​ម៉ូតូ​ដើ​ម្បី​ជិះ​ទៅ​រៀន​ទើ​ប​ដឹងថា​ខ្លួន​បាន​បាត់​ម៉ូតូ​ហើ​យ​ក៏​មានការ​ភ្ញាក់​ផ្អើល រួច​ក៏បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ ប៉ុស្ដិ៍​ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​ខ្លួន​នៅ​ទីនោះតែម្តង​។​

       សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​យក​ឯកសារ​ដែល​ពាក់​ព​ន្ធ័ មក​ផ្ទៀង​ពិតជា​ម៉ូតូ​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន​។ ចំណែក​ម៉ូតូ​ម៉ាក Nex មួយគ្រឿង​ទៀត​ត្រូវ​ជនសង្ស័យ​ម្នាក់ទៀត​យកទៅ​បាត់​ហើយ​ដែលជា​របស់​ឈ្មោះ បាន ណា​រី ភេទ​ស្រី អាយុ ៤២ ឆ្នាំ ។​ជនសង្ស័យ​ដែល​បាន​ឃាត​ខ្លួន​បាន​ខាងលើ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់