adverise with khmeread 296f0be9 fc08 499b aa39 7f852398b096

គូស្នេហ៍​ស្ត្រី​ស្រឡាញ់​ស្ត្រី​នាំគ្នា​បញ្ចប់ជីវិត​ដោយ​លេបថ្នាំ​បំពុល​(​មាន​វីដេអូ​)

       ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​ដែល​គេ​ដឹងថា​ជា​ស្ត្រី​ស្រឡាញ់​ស្ត្រី​ដូចគ្នា​នោះ បានសម្រេច ចិត្ត​លេបថ្នាំ​បំពុល​ដើម្បី​បញ្ចប់ជីវិត ប៉ុន្តែ​លទ្ធផល​គឺ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ស្ត្រី​ម្នាក់ទៀត​សន្លប់​ធំ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។​

       ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង ៤​និង​៤៥​នាទី​ទៀបភ្លឺ​ថ្ងៃទី ២៥​ខែមីនា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជ ធានី​ភ្នំពេញ។ 

       ប្រភពព័ត៌មាន​បា​ន្យ​ដឹងថា គូស្នេហ៍​១​គូ​នេះ គឺជា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា ស្ត្រី​ស្រឡាញ់​ស្ត្រី បាននាំគ្នា​លេប​ផ្តាំ​បំពុល​កំចាត់​សត្វល្អិត រហូត​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ដើរ តួខ្លួន​ជា​បុរស​នោះបាន​ស្លាប់​ភ្លាមៗ និង​ស្ត្រី​ម្នាក់ទៀត​សន្លប់​ធំ​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ 

       ស្ត្រី​ដែល​ស្លាប់​នោះ​ឈ្មោះ ស្រី លីន អាយុ​១៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ទម្លាប់ ឃុំ សោម ស្រុក​គី​រី​វង្ស ខេត្តតាកែវ និង​ស្ត្រី​សន្លប់​ធំ​នោះ ឈ្មោះ បាន ស៊ីវ​ម៉ី អាយុ​១៦​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ។ 

       យោងតាម​សម្តី​ម្តាយ​នាង​ស៊ីវ​ម៉ី​បាន​ឲ្យ​ដឹងថា កូន​របស់គាត់​រួម​និង​ស្ត្រី​ចរិត​ប្រុស​នោះ បានចាប់ផ្តើម​លួចលាក់​ស្រឡាញ់គ្នា​ជិត​១​ខែ​មកហើយ ។​ពួកគេ​ស្គាល់គ្នា​រយៈ​ច្រឡំ លេខ​ទូរស័ព្ទ  រហូត​បាន​ជួបគ្នា​និង​មក​រស់នៅ​ក្នុងផ្ទះ​របស់​គាត់។ 

       ម្តាយ​នាង​ស៊ីវ ម៉ី បាន​បន្តថា ៣​ថ្ងៃ​មុនពេល​កើតហេតុ​នោះ​គាត់​បាន​ណែនាំ និង​អប់រំ​អ្នក​ទាំង ២​ឲ្យ​ចេញ​ទៅរក​ការងារ​ធ្វើ កុំ​ឲ្យ​ដេក​សម្ងំ​តែ​នៅក្នុង​ផ្ទះ​បែបនេះ។ ស្រាប់តែ​នៅពេល កើតហេតុ មិនដឹងថា​ពួកគេ​អន់ចិត្ត​រឿង​អ្វី​បានជា​សម្រេចចិត្ត​លេបថ្នាំ​បំពុល​សត្វល្អិត​លាយ​ជា មួយ​ទឹកក្រូច​កូ​កា បណ្តាល​មានរឿង​ហេតុ​បែបនេះ​តែម្តង។​

      ក្រោយពី​ឃើញ​ហេតុការណ៍​នៅ ផ្ទះ​បែបនេះ ពួកគាត់​បាន​យក​អ្នក​ទាំង​២​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាមៗ ។ ប៉ុន្តែ​ស្រី លីន​បាន​ស្លាប់​បាត់ទៅហើយ នៅសល់តែ​កូនស្រី​គាត់​ឈ្មោះ ស៊ីវ ម៉ី កំពុង​សង្គ្រោះបន្ទាន់​ផងដែរ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់