adverise with khmeread D2b35f2f b64c 404a 9a65 b407d4b39bc3

ពលរដ្ឋ​កម្ពុជា យល់ដឹង​ពី​អត្ថប្រយោជន៍ និង​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​នៅមានកម្រិត​ទាប​នៅឡើយ​

     ភ្នំពេញ ៖ ការយល់ដឹង​ពី​អត្ថប្រយោជន៍​និង​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅមានកម្រិត​ទាប​ខ្លាំង​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ម៉ី វ៉ាន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេច្ច​កិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី ម៉ា​ឃិ​ធី​ង សេវា​ធានារ៉ាប់រង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ការធ្វើ​ឲ្យ​លេចធ្លោ​នូវ​ឈ្មោះ និង​តម្លៃ​ផលិតផល​ធានារ៉ាប់រង នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​នេះ នា​សណ្ឋាគារ​កាំបូឌីយ៉ាណា ដែល​រៀបចំឡើង​ដោយ​សមាគម​ធានារ៉ាប់រង​កម្ពុជា ។​

     លោក ម៉ី វ៉ាន់ បាន​បញ្ជាក់ថា វិស័យ​ធានារ៉ាប់រង​ត្រូវបាន​ចាត់ទុក ជា​សសរស្តម្ភ​មួយ នៃ​វិស័យ​ហិរញ្ញវត្ថុ នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០១១-២០២០ ហើយ​ដែល​បច្ចុប្បន្ន កំពុងស្ថិត​ក្រោម​ការធ្វើ​បច្ចុប្បន្នភាព​។ ក្រោម​ទិសដៅ​នៃ​យុទ្ធសាស្ត្រ​នេះ ក៏ដូចជា​យុទ្ធសាស្ត្រ ដែល​កំពុង​ធ្វើ​បច្ចុប្បន្នភាព កង្វះ​សមត្ថភាព​នៃ​បុគ្គលិក​វិជ្ជាជីវៈ នៅតែ​ត្រូវបាន​ចាត់ទុកជា​បញ្ហា​ប្រឈម​មួយ របស់​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា​។​

    លោក​បន្តថា ទោះ​យ៉ាងណាក៏ដោយ​ការប្រើប្រាស់ សេវា​ធានារ៉ាប់រង ពី​សំណាក់​ប្រជាពលរដ្ឋ នៅមានកម្រិត​ទាប​ខ្លាំង​នៅឡើយ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ ហើយ​ចំណេះដឹង​អំពី​អត្ថប្រយោជន៍ ធានារ៉ាប់រង​របស់​ប្រជាបលរដ្ឋ ក៏​នៅមានកម្រិត​ទាប​នៅឡើយ​ដែរ​។ ក្នុង​បរិបទ​នេះ​ការធ្វើ​ម៉ា​ឃិ​ធី​ង និង​ការជំរុញ​ការលក់​គឺជា​សកម្មភាព ចាំបាច់​ជំរុញ​ដល់​ការរីក​ធំធាត់ នៃ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​។​

    លោក​បញ្ជាក់ទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​ធានារ៉ាប់រង​មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ មាន​កំណើន​ជា​មធ្យម​២០% ក្នុង​មួយឆ្នាំ ដែល​បុព្វលាភ​ក្នុង​ឆ្នាំ​២០១៥ បាន​ទ្បើង​ដល់​ចំនួន ៦១,៥​លាន​ដុល្លារ​អាមេរិក​។ ជាងនេះទៅទៀត ធានារ៉ាប់រង​អាយុជីវិត ដែល​ទើប​មានកំណើត មិន​ដល់​៤​ឆ្នាំ​ផង​នោះ បុព្វលាភ​កើន​ទ្បើង យ៉ាងខ្លាំង​ផងដែរ ។ ជាក់ស្តែង​បុព្វលាភ​ធានារ៉ាប់រង អាយុជីវិត​ក្នុង​ឆ្នាំ​២០១៥ សម្រេចបាន ២២​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ចំណែកឯ​ធានារ៉ាប់រង​ខ្នាតតូច ក៏​បង្ហាញ​នូវ​ភាពខ្លាំង​របស់ខ្លួន​ដែរ ដែល​ក្នុងនោះ​បុព្វលាភ​ក្នុង​ឆ្នាំ​២០១៥ ទទួលបាន​ចំនួន​១,៨​លាន​ដុល្លារ កើន​ទ្បើង​៤៧៧% ធៀប​នឹង​ឆ្នាំ​២០១៤​។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា វិស័យ​ធានារ៉ាប់រង​ក្នុងប្រទេស​កម្ពុជា កាន់តែ​ទទួលបាន​ទំនុកចិត្ត ពី​អតិថិជន​កាន់​ច្រើន​ទ្បើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

    លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការរីកចម្រើន នៃ​ទីផ្សារ​ធានារ៉ាប់រង ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា ក៏មាន​តម្រូវការ​លើ​ធនធាន មនុស្ស​កាន់តែច្រើន លើ​ជំនាញ​ផ្សេងៗ នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ធានារ៉ាប់រង (insurance value Chain) រួមទាំង​ការធ្វើ​ម៉ា​ឃិ​ធី​ង​ផងដែរ​។ ដូច្នេះ​ការធ្វើ​ម៉ា​ឃិ​ធី​ង ក៏​ត្រូវមាន​លក្ខណៈពិសេស ដែល​អាច​ទាក់ទាញ​អ្នកប្រើប្រាស់ ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​បរិបទ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា នៅមាន​ការយល់ដឹង​ទាប​នៅ​ទ្បើ​យ អំពី​តម្រូវការ​សេវា​ធានារ៉ាប់រង​នេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់