គូស្វាមីភរិយាថ្មីចំនួន៥០គូ ឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ពីកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រ ឆ្នាំ 2019-2020

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យទី​ 16 ​ខែកុម្ភៈ ឆ្នាំ​2020  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយរដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីដែលបានជាវស្រាបៀរអាន់ឆ័រទៅប្រើប្រាស់ក្នុង​កម្មវិធីអាពាហ៍​ពិ​ពា​ហ៍​​ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក៏ដូចជា ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ​ 2019 - 2020 នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​ពីសំណាក់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ គូស្វាមីភរិយាថ្មីចំនួន 50គូ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យទៅកោះបាលី គឺមានដូចខាងក្រោម៖

លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើ​កាសែត ឬគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីភរិយាចំនួន 50 គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​

កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីឆ្នាំ 2019-2020:

រាល់ការជាវស្រាបៀរអាន់ឆ័រ ដប/កំប៉ុង ចំនួនពី 25 ដល់49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 1 កេស និងប័ណ្ណផ្សងសំណាង 1 សន្លឹក ។

  • រាល់ការជាវស្រាបៀរអាន់ឆ័រ ដប/កំប៉ុង ចំនួនពី 50 ដល់99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 2 កេស និងប័ណ្ណផ្សងសំណាង 2 សន្លឹក។

  • រាល់ការជាវស្រាបៀរអាន់ឆ័រ ដប/កំប៉ុងចាប់ពី 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 3 កេស និងប័ណ្ណផ្សងសំណាង 3 សន្លឹក។

គូស្វាមីភរិយាថ្មីចំនួន 100 គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យទៅកោះបាលី។

ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។

គ្មានអាពាហ៍ពិពាហ៍ណាបញ្ចប់ដោយគ្មានស្រាបៀរអាន់ឆ័រនោះទេ!

          សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 011 222 400/011 333 500

ពិសាដោយការទទួលខុសត្រូវ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81