adverise with khmeread 1

Ozil ជា​ពីរ​បួស​ប្រអប់ជើង​បន្ទាប់ពី​មិនបាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​

​    ​តារា​ឆ្នើម​របស់ Arsenal កីឡាករ Mesut Ozil បាន​បញ្ជាក់ថា គាត់​អាច​វិលត្រឡប់​មកជួយ​ប្រទេស​អាល្លឺម៉ង់​ក្នុងជំនួប​ជាមួយ​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​សៅរ៍​នេះ​វិញ​ហើយ បន្ទាប់ពី​ចំណាយពេល​ព្យាបាល​របួស​ជើង​។​

​    ​ខ្សែបម្រើ​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​អវត្តមាន​ក្នុងការ​ហ្វឹកហាត់​នៅ​ដើម​សប្តាហ៍​នេះ បន្ទាប់ពី​ត្រូវបាន​ជាន់​ប្រអប់ជើង​ដោយ​ខ្សែការពារ Everton កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី កីឡាករ​រូបនេះ​បាន​ចូលរួម​ការហ្វឹកហាត់​ក្នុងថ្ងៃនេះ​ហើយ​គាត់​បាន​ប្រាប់​សារព័ត៌មាន Bild ថា "​អ្វីៗ​គឺ​ល្អ​ដូចដើម​។ ខ្ញុំ​អាច​លេង​បាន​ក្នុង​សប្តាហ៍​នេះ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់