ទាហានអាមេរិកឈរជើងនៅកូរ៉េខាងត្បូងឆ្លងវីរុសកូរ៉ូណា

ទាហានអាមេរិកម្នាក់ ដែលឈរជើងនៅកូរ៉េខាងត្បូងបានធ្វើតេស្ដវិជ្ជមានវីរុសកូរ៉ូណា បានក្លាយជាទាហានអាមេរិកដំបូងគេបង្អស់ដែលឆ្លងមេរោគនេះ។

សេចក្តីថ្លែងការណ៍យោធាអាមេរិកមួយនិយាយនៅថ្ងៃពុធទី២៦កុម្ភៈនេះថា បុរសវ័យ ២៣​ឆ្នាំ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីមូលដ្ឋានទ័ពក្នុងប្រទេសកូរ៉េខាងត្បូង។

ដើមឡើយទាហានរូបនេះគឺមកពីមូលដ្ឋាន Camp Caroll នៅជិតទីក្រុង Daegu ដែលផ្ទុះមេរោគកូរ៉ូណា។

កូរ៉េខាងត្បូងនិយាយនៅថ្ងៃពុធនេះថា អ្នកឆ្លងមេរោគកូរ៉ូណាឡើងដល់ចំនួន ១.១៥០ ករណី ហើយវាគឺជាការផ្ទុះធំបំផុតនៅក្រៅប្រទេសចិន៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81