បងប្អូនបង្កើតអាយុ ៩ឆ្នាំនិង១២ឆ្នាំ ជួយសង្គ្រោះជីវិតប្អូនអាយុ ៦ ខែរបស់ពួកវាពីការច្របាច់កសម្លាប់ចោលដោយម្តាយបង្កើត ដោយនាំគ្នាខាំដៃនិងបោចសក់ម្តាយអន្តេរថី

កូនៗតូចពីរនាក់អាយុ ១២ និង ៩ ឆ្នាំ បានបង្ខំចិត្តបញ្ឈប់ម្ដាយរបស់ពួកវាពីការច្របាច់កសម្លាប់ប្អូនស្រីអាយុ ៦ ខែ របស់ពួកវា នៅពេលស្ដ្រីជាម្ដាយរូបនេះចាក់សោរពួកគេក្នុងបន្ទប់មួយ និងវាយប្រហារពួកគេក្នុងផ្ទះក្នុងរដ្ឋ Florida។

ស្ត្រីឈ្មោះ Ailenys Carmenate អាយុ ៣១ ឆ្នាំ បានព្យាយាមធ្វើឃាតកូនបីនាក់របស់ខ្លួនកាលពីថ្ងៃសៅរ៍ក្នុងផ្ទះល្វែងរបស់ពួកគេក្នុងទីក្រុង Hialeah រដ្ឋ Florida មុនពេលកូនបងទាំងពីរនាក់ប្រឹងប្រែងវាយម្ដាយខ្លួនបានសម្រេច និងជួយសង្គ្រោះប្អូនស្រីអាយុ ៦ ខែពីការច្របាច់កសម្លាប់។

ក្មេងស្រីអាយុ ៩ ឆ្នាំ និងក្មេងប្រុសអាយុ ១២ ឆ្នាំ បានបោចសក់ និងខាំដៃម្ដាយ និងទាត់ម្តាយដើម្បីបញ្ឈប់ម្តាយអន្តេរថីរូបនេះពីការវាយប្រហារទៅលើពួកគេ។

ការវាយប្រហារដ៏រន្ធត់នេះត្រូវបានរាយការណ៍ទៅប៉ូលិសនៅពេល Randy Montano ជាឪពុកបង្កើតរបស់កូនអាយុ ៦ ខែ និងឪពុកចុងរបស់កូនបងទាំងពីររូបត្រឡប់មកផ្ទះវិញ។

ចំណែកឯស្រ្ដីជាម្ដាយនោះមានអារម្មណ៍ចង់សម្លាប់កូន ដោយសារកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន ហើយនាងនឹងរងការចោទប្រកាន់ជាច្រើនពីបទល្មើស។ រីឯក្មេងតូចអាយុ ៦ ខែរងរបួសតិចតួចតែប៉ុណ្ណោះ ក្រោយបងៗរបស់ពួកវាជួយសង្រ្គោះទាន់ពេល៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81