ទុស្សេខ្សែភ្លេីង ឆេះឃ្លាំងស្តុកក្រណាត់ និងផលិតអំបោះនៅសង្កាត់ព្រៃស

ភ្នំពេញ​  ៖​ មានករណីអគ្គីភ័យ​នៅ ឆេះឃ្លាំងស្តុកក្រណាត់ និងផលិតអំបោះ របស់ក្រុមហ៊ុន​ XINLONGTAL (Cambodia) INDUSTRIAL CO,LTD កេីតឡេីងនៅថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ​ ២០២០ វេលា​ម៉ោង​១២​ និង០៥នាទី នៅភូមិពាម សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។    

 ប៉ូលិសនិយាយថា​  ​ម្ចាស់​ឃ្លាំង​​​ឈ្មោះ អ៉ឹង​ ប៊ុនប៉េង​ អាយុ​ ៥៥ឆ្នាំ​ មុខរបរម្ចាស់ឃ្លាំង​ សញ្ជាតិ​ខ្មែរ​ អសយដ្ឋានផ្ទះលេខ សង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញបានជួល​ឱ្យជនជាតិចិន​ដែល​មាន​ឈ្មោះ​ LIN XIANMIANសញ្ជាតិ​ចិន​ កាន់លិខិតឆ្លងដែនលេខ P CHN EE 6716330។

ប៉ូលិសបញ្ជាក់ថា  មូលហេតុ​មកពីទុស្សេខ្សែភ្លេីងដាក់មកលេីសំឡីសម្រាប់ផលិតក្រណាត់ និងផលិតអំបោះ។ឃ្លាំងដែលឆេះទំហំ​១៦គុណនឹង៦០ម៉ែត្រ។    

​ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្ត​ពន្លត់អគ្គិភ័យ​​ ចំនួន​៤៥គ្រឿង, រថយន្ត​ស្នងការដ្ឋានក្រុង២១គ្រឿង,អគ្គស្នងការ ៧គ្រឿង,អង្គភាពង៧០ ចំនួន ៤គ្រឿង,បុរីសង្ឃឹមថ្មី ៣គ្រឿង,

ជ្រោយចង្វា ៦គ្រឿង,ស្រាបៀរកម្ពុជា ១ គ្រឿង,សួនការណាាឌីយ៉ា ១ គ្រឿងនិងអូឡាំយ្យា ០២ គ្រឿង ហេីយអគ្គីភ័យ​ខាងលេីបានក្រុមពន្លត់អគ្គីភ័យកំពុងពន្លត់បន្តទៀតនៅឡេីយ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81