adverise with khmeread 0

​អ្នក​និយម​អ៊ី​ន​ធឺ​ណេ​ត​ហុងកុង​និង​តៃវ៉ាន់​ផ្ទុះ​កំហឹង​ឱ្យ​មានការ​សុំទោស​ក្រោយ​ពិធីករ​ចិន​បន្លំ​ឱបរឹត Seolhyun យ៉ាង​ឆ្ងាញ់​ដៃ​

ពិធីករ​ជនជាតិ​ចិន​ម្នាក់​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​រង្គោះរង្គើរ​ជាមួយនឹង​ការចោទប្រកាន់​ពី​សំណាក់​មហាជន​ថា​ពិធីករ​រូបនេះ​បាន​ព្យាយាម​បន្លំ​ឱបរឹត​សមាជិក​ក្រុម AOA នាង Seolhyun យ៉ាង​ចាស់ដៃ និង​ជា​កាយវិការ​មិន​សមរ​ម្យ​នៅឯ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​វប្បធម៌​មួយ​កាលពី​ថ្មីៗ​នេះ​។

​លើសពីនេះ​ទៀត ពាក្យបណ្តឹង​មួយចំនួន​ក៏បាន​បន្ថែម​ពីលើ​នេះ​ផងដែរ​ពី​សំណាក់​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ក្រោយពី​បាន​ប្រទះឃើញ​រូបថត​នៃ​ការ​ឱបរឹត​ហួស​កម្រិត​ស្និទ្ធស្នាល​មួយ​នេះ​នៅក្នុង​ទីក្រុង​ហុងកុង ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន​ក៏បាន​រិះគន់​ដោយ​ចំហ​ចំពោះ​សកម្មភាព​របស់​ពិធីករ​ថ្លើមពាសមេឃ​រូបនេះ​ផងដែរ​។​

​បច្ចុប្បន្ន អ្នកគាំទ្រ​មួយចំនួនធំ​នៃ​ទីក្រុង​ហុងកុង និង​តៃវ៉ាន់​បានស្នើ​ឱ្យមាន​ការសុំ​ទោស​ណាមួយ​ជា​ផ្លូវការ​ពី​សំណាក់​ពិធីករ​រូបនេះ​សម្រាប់​ទង្វើ​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​តារាចម្រៀង​ស្រី​មកពី​ផលិតកម្ម FNC Entertainment ដែល​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​សម​ទំនង​និង​ខុសឆ្គង​មួយ​នេះ​។​

​បន្ទាប់ពី​បានឃើញ​រូបថត​នៃ​សកម្មភាព​ដ៏​ចម្រូងចម្រាស់​នេះ អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ជនជាតិ​កូរ៉េ​ក៏បាន​យល់ព្រម​ថ្ពក់​ដៃ​គ្នា​បង្វែ​កាណុង​វាយប្រហារ​ទៅលើ​ពិធីករ​ដៃដល់​រូបនេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់