មានស្តុកស្តម្ភហើយសម្រស់ស្អាតពីកំណើតទៀត! ពីរនាក់ម្តាយកូនអាយុខុសគ្នា ២១ ឆ្នាំត្រូវគេច្រឡំស្មានតែបងប្អូនបង្កើត ព្រោះស្អាតខ្លាំងពេក

ជនវណ្ណៈខ្ពស់ក្មេងជាងវ័យម្នាក់បានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលខ្លាំង ក្រោយរូបថតជាច្រើនបានបង្ហាញនាងនិងកូនស្រីមើលទៅដូចជាបងប្អូនបង្កើត។ 

នាង Aimee Sun Yunyun អាយុ ៤១ ឆ្នាំមើលទៅក្មេងដូចកូនស្រីអាយុ ២០ ឆ្នាំរបស់នាងនៅក្នុងរូបថតជាច្រើន ដែលនាងបង្ហោះលើបណ្តាញសង្គមកាលពីខែមុន។ 

ម្តាយកូនពីររូបនេះបានឱ្យតម្លៃខ្ពស់ទៅលើការថែស្បែកជាប្រចាំក៏ដូចជាការទទួលទានបន្លែនិងទឹកប៉ោមសុទ្ធរាល់ថ្ងៃ ទើបធ្វើឱ្យនាងមានសម្រស់ក្មេងជាងវ័យបែបនេះ។ 

មានរហស្សនាមថា "ជនវណ្ណៈខ្ពស់លេខ១របស់តៃវ៉ាន់" សម្រាប់ជីវិតបែបកាលីបហាយសូលរបស់នាង តារាអ៊ីនធឺណេតរូបនេះបានកើតក្នុងគ្រួសារអ្នកមានស្តុកស្តម្ភក្នុងទីក្រុងតៃប៉ិក្នុងឆ្នាំ ១៩៧៨។ 

ឪពុករបស់នាងគឺជាស្ថាបនិកក្រុមហ៊ុនទូរស័ព្ទចល័តដំបូងគេបង្អស់មួយនៅអាស៊ី គឺក្រុមហ៊ុន Taiwan Mobile។ 

នាងទទួលបានកាបូបល្បី ម៉ាក Chanel ដំបូងបង្អស់នៅអាយុ ១២ ឆ្នាំ ជាកាដូពីឪពុករបស់នាង និងមានចិញ្ចៀនពេជ្រពាក់ដំបូងបង្អស់នៅអាយុ ៨ ឆ្នាំ។

នាង Aimee Sun Yunyun បានរៀបការជាមួយប្តីជាមហាសេដ្ឋីឈ្មោះ Henry Liao ដែលមានអាយុបងនាង ៧ ឆ្នាំ នៅពេលនាងទើបតែមានវ័យ ២១ ឆ្នាំ។ អ្នកទាំងពីរមានកូនស្រីម្នាក់និងកូនប្រុសម្នាក់៕ 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81