adverise with khmeread Elva hsiao

Elva Hsiao ទាក់ទងបុរសម្នាក់ដែលមានមុខមាត់ស្រដៀង Tom Cruise

            តារាចម្រៀង Elva Hsiao វ័យ​៣៦​ឆ្នាំ​ត្រូវបានគេប្រទះឃើញ​នៅជាមួយ​នឹង​បុរស​សាច់ដុំវ័យ​ខ្ទង់​៣០​ឆ្នាំ។ តាមបណ្តាញព័ត៌មានតៃវ៉ាន់​បាន​ឲ្យ​ដឹងថា Elva បាន​ទទួល​ទាន​អាហារថ្ងៃត្រង់​និង​ផឹក​ស្រាសំប៉ាញ​ជាមួយ​នឹង​មិត្តភក្តិស្រីៗនិង​បុរស​ម្នាក់​មុខមាត់ស្រដៀងនឹង​ Tom Cruise ។បើទោះបីជា​ បុរសម្នាក់​នោះ​មិន​សូវ​និយាយច្រើន​ក៏​ដោយ ក៏​គាត់​ផ្តោត​ការយក​ចិត្តទុក​ដាក់​លើ Elva គ្រប់ពេល​វេលា។

        ប្រភព​មួយ​បានបញ្ជាក់​ផងដែរថា Elva បាន​ទាក់ទង​ជាមួយ​នឹងបុរស​ម្នាក់​នោះ​បីខែមកហើយ​។ អ្នកទាំងពីរ​ស្គាល់គ្នា​តាមរយៈមិត្តភក្តិទាំងសងខាង​។ អំ​ឡុង​បុណ្យចូលឆ្នាំចិន Elva បាន​ធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយ​នឹងបុរស​ប្លែកមុខនេះអស់រយៈពេល​សប្តាហ៍​មុខ​។

        អតីត​មិត្តប្រុសរបស់​ Elva សុទ្ធតែ​មាន​រូបរាងសង្ហា។ បុរស​ដែលគេនិយាយ​ថា ជា​មិត្តប្រុស​ថ្មី​របស់នាង​មាន​រូបរាង​មាំ​មួន​ ហើយស្រដៀងនឹងតារាភាព​យន្ត Tom Cruise ទៀតផង។

        បើប្រៀបធៀបនឹង​ទំនាក់ទំនងស្នេហាមុនៗ​ Elva ហាក់ដូចជា​ដាក់ខ្លួន​ណាស់​នៅ​ពេលនេះ។ Instagram របស់នាង​គ្មាន​ព័ត៌មាន​អំពី​ចំណងស្នេហ៍​ថ្មី​នេះ​ទេ។ សូម្បីមិត្តភក្តិ​ល្អរបស់នាង​ក៏បាន​ជួយ​លាក់​បាំងនាងដែរ។ ទីភ្នាក់ងារ​របស់ Elva បានបដិសេធ​មិនឆ្លើយ​តប​នឹង​សំណួរ​ជុំវិញ​ទំនាក់ទំនង​ថ្មីនេះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់