បុគ្គលិកក្រុមហ៊ុន Apple ម្នាក់រវល់លេងហ្គេម ព្រោះអាងរថយន្ត Tesla បើកស្វ័យប្រវត្តិ តែវាបែរជាដឹកម្ចាស់វាទៅបំបុករបាំងថ្ម

ក្រុមអ្នកស៊ើបអង្កេតជឿថាបុគ្គលិកក្រុមហ៊ុន Apple ម្នាក់បានស្លាប់ បន្ទាប់ពីរថយន្តទំនើប Tesla របស់គាត់បានបើកបុករបាំងបេតុងពេលកំពុងលេងហ្គេមទូរស័ព្ទ។ 

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) បាននិយាយថា រថយន្តនេះបានបើកបរតាមរយៈការបើកបរពាក់កណ្តាលស្វយ័ត ដោយប្រើប្រាស់កម្មវិធីប្រតិបត្តិការទំនើប Autopilot (បើកដោយស្វ័យប្រវត្តិ) របស់ក្រុមហ៊ុន Tesla ។

ក្រុមហ៊ុន Tesla បានណែនាំឱ្យអ្នកបើកបររក្សាដៃរបស់ពួកគេនៅលើចង្កូតនៅក្នុងពេលប្រើប្រាស់កម្មវិធី Autopilot។

ប៉ុន្តែទីភ្នាក់ងារ NTSB បាននិយាយថា គ្រោះថ្នាក់ជាច្រើនអាចត្រូវបានគេមើលឃើញជាមុន ប្រសិនបើក្រុមហ៊ុន Tesla មិនបានអនុវត្តការផ្លាស់ប្តូរទៅលើប្រព័ន្ធ Autopilot របស់ខ្លួនទេនោះs។

ក្រុមអាជ្ញាធររដ្ឋមួយនេះ បានផ្សព្វផ្សាយលទ្ធផលនៃការស៊ើបអង្កេតរយៈពេល ២ឆ្នាំរបស់ខ្លួន
បន្ទាប់ពីគ្រោះថ្នាក់ចរាចណ៍មួយនេះកើតឡើងកាលពីខែមីនា ឆ្នាំ២០១៨។

កម្មវិធីប្រតិបត្តិការ Autopilot បានបញ្ជាចង្កូតរថយន្តចូលទៅក្នុងទ្រូងផ្លូវបំបែករាងត្រីកោណនៅឯចំណុចប្រសព្វផ្លូវហាយវេមួយកន្លែង ហើយបានបង្កើនល្បឿនរបស់វាបំបុកទៅនឹងជញ្ជាំងបេតុង។

ផ្នែកខាងមុខរបស់រថយន្ត Tesla មួយនេះបានដាច់ចេញពីតួ បណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរពីរនាក់ផ្សេងទៀត។

អ្នកបើកបរថយន្តវ័យ ៣៨ឆ្នាំលោក Walter Huang ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានស្លាប់ដោយរបួសធ្ងន់ធ្ងរ។ អ្នកបើកបរមួយរូបផ្សេងទៀតនៅមានជីវិត៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16