adverise with khmeread David web

David Beckham ទិញដីដើម្បីសង់ពហុកីឡាដ្ឋានសម្រាប់ក្រុមបាល់ទាត់ថ្មីរបស់ខ្លួន

            អតីត​កីឡាករបាល់ទាត់រអង់គ្លេស​ David Beckham បាន​​ខិតទៅរក​ការ​ចាប់ផ្តើម​បង្កើត​ក្រុម​បាល់​ទាត់​ផ្ទាល់ខ្លួន​មួយ បន្ទាប់ពី​ទិញដី​ឯកជន​​ដើម្បីសង់ ពហុកីឡាដ្ឋាន។

            ឥឡូវនេះ​ Beckham បានបញ្ជាក់​ពីការទិញដី​នៅ​តំបន់​ Overtown ក្នុង​ទី​ក្រុង​ម៉ាយអាមី។ អតីត​កីឡាករ​ក្លឹប Man Utd និង Real Madrid រូបនេះ​នឹង​ដាក់​ករណី​របស់​លោកទៅ​រដ្ឋាភិបាលដើម្បី​ព្យាយាម​ទទួល​បាន​ការ​យល់​ព្រម​តាម​  ដែ​ល​ច្បាប់តម្រូវ​ និងដើម្បី​ភ្ជាប់ជាមួយ​គម្រោងពហុកីឡាដ្ឋាន។

            ដៃគូអាជីវកម្ម​របស់​ Beckham លោក Marcelo Claure បាន​និយាយថា “​យើងមាន​ទីតាំង​និងក្រុម​កម្មសិទ្ធិ​ត្រឹមត្រូវ​ រួមទាំងមូលដ្ឋាន​អ្នក​គាំ​ទ្រ​ដ៏ស្មោះត្រង់​។​ ក្រុមការងារ​របស់​ Beckham ឥឡូវនេះនឹង​ធ្វើដំណើរទៅជួប​គណអភិបាល​ក្រុម​ម៉ាយ​អាមី​ ដើម្បី​បញ្ចប់គម្រោង​របស់​ខ្លួន

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់