បុរសម្នាក់ស្រវឹងជាប្រចាំដេកធ្លាក់ពីលើអង្រឹងស្លាប់នៅក្រោមផ្ទះពូរបស់ខ្លួន

កណ្ដាល ៖ បុរសម្នាក់ស្រវឹងជាប្រចាំបានមកដេកធ្លាក់ពីលើអង្រឹងក្រោមផ្ទះពូរបស់ខ្លួន ហើយចៃដន្យធ្លាក់ពីលើអង្រឹងផ្កាប់មុខទៅនឹងដីស្លាប់ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្រោមផ្ទះឈ្មោះ ឃុត រីម ស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ប៉ូលិសស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋជិតខាងឈ្មោះ ម៉ៅ ធូ , ឈ្មោះ ជួន សំអឿន និងបងស្រីរបស់ជនរងគ្រោះឈ្មោះ នៅ ចន្ធូ បានឱ្យដឹងថា រាល់ថ្ងៃ ជនរងគ្រោះជាមនុស្សផឹកស្រាជាប្រចាំ ហើយដេកស្នាក់អាស្រ័យមិនពិតប្រាកដទេ។ លុះមកដល់នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ មានក្មេងប្រុសម្នាក់ឈ្មោះ ធូ សិលា ភេទប្រុស អាយុជាង២ឆ្នាំ បានឃើញជនរងគ្រោះដេកនៅលើដីក្រោមអង្រឹងផ្កាប់មុខ នៅក្រោមផ្ទះរបស់ឈ្មោះ ឃុត រីម (ត្រូវជាពូជនរងគ្រោះ) ។

ភ្លាមនោះក៏បានរត់មកប្រាប់ម្តាយឈ្មោះ ជួន សំអឿន ដែលកំពុងដេកនៅលើគ្រែក្រោមផ្ទះថា ជនរងគ្រោះដេកស្លាប់ក្រោមអង្រឹង ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំបួរមាស ដើម្បីធ្វើការពិនិត្យ។

ក្រោយពីទទួលព័ត៌មានខាងលើ ភ្លាមនោះ សមត្ថកិច្ចជំនាញនិងប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរភូមិឃុំពេទ្យធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា៖ សពជនរងគ្រោះពុំមានស្លាកស្នាមអ្វីឡើយ។ ការសន្និដ្ឋានរបស់ជំនាញ និងពេទ្យ ជនរងគ្រោះស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។ សាកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81