ម្តាយ ដែលមានកូនស្រីភ្លោះអាយុ៥ឆ្នាំកើតនៅទិវានៃក្តីស្រឡាញ់ឆ្នាំ២០១៥ ឈ្នះហាងឆេងភ្នាល់ ចាក់១ដុល្លារស៊ី៣២លានដុល្លារ បានបង្កើនកូនស្រីភ្លោះមួយគូទៀតនៅទិវានៃក្តីស្រឡាញ់ឆ្នាំ២០២០

ស្ដ្រីកូនបួននាក់មួយរូបបានឈ្នះការភ្នាល់មួយដែលមានហាងឆេងចាក់ ១ ដុល្លារស៊ី៣២លានដុល្លារ​ នៅពេលនាងបានបង្កើតកូនភ្លោះស្រីពីរមួយគូទៀតនៅទិវានៃក្ដីស្រឡាញ់លើកទី ២ ឆ្នាំនេះ ក្រោយបង្កើតបានកូនភ្លោះស្រីនៅទិវាដដែលកាលពី ៥ ឆ្នាំមុន។

លោកស្រី Joanna Gregory វ័យ ៤០ ឆ្នាំមកពីភូមិ Gorsgoch ទីក្រុង West Wales បានផ្ដល់កំណើតកូនភ្លោះឈ្មោះ Lola និង Lexie នៅទិវានៃក្ដីស្រឡាញ់ឆ្នាំ ២០១៥ និងបានធ្វើវាម្ដងទៀតនៅឆ្នាំនេះ ដោយស្វាគមន៍កូនភ្លោះឈ្មោះ Ava និង Ella នៅទិវាដដែល។

Ava និង Ella បានគ្រោងកើតនៅថ្ងៃទី ៧ មេសា​ ប៉ុន្ដែបានកើតមុន ៨ សប្ដាហ៍ចំពេលថ្ងៃកំណើតបងស្រីបង្កើតភ្លោះរបស់ពួកគេ និងចំទិវានៃក្ដីស្រឡាញ់៕

 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81