អ្នកជំនាញប៉ាក់ផ្លុំចិញ្ចើម បបូរមាត់ ប្រាប់ពីកន្លិះសំខាន់ក្នុងការរក្សាអតិថិជន

    ភ្នំពេញ៖​ អ្នកជំនាញ ប៉ាក់ផ្លុំចិញ្ចើម បបូរមាត់ ដែលមានជំនាញពិតប្រាកដ បានប្រាប់អាថ៌កំបាំងពិសេស ក្នុងវិធីដែលធ្វើអោយអតិថិជន កាន់តែចាប់អារម្មណ៍ និងជឿជាក់។ ទាំងនោះគឺការផ្តល់ទំនុកចិត្តជូនភ្ញៀវ ដោយមិនបណ្តោយអោយកូនជាង ធ្វើជូនភ្ញៀវដាច់ខាត នេះ ជាការលើកឡើងរបស់លោក យូ ឌីម៉ង់ (Facebook - DIMANG BROWS) បានប្រាប់តាមសារអេឡិចត្រូនិក។ 

    ទន្ទឹមនិងការចង់បានស្នាដៃល្អពិតៗរបស់លោកផ្ទាល់ លោកក៏បានប្រាប់ថា ការទទួលបានសេវាកម្មប៉ាក់ផ្លុំចិញ្ចើម បបូរមាត់ពីហាងរបស់លោក អតិថិជនពិតជាអាចទុកចិត្តបានជាមួយទឹកថ្នាំល្អ របស់ប្រទេសកូរ៉េ អាល្លឺម៉ង់ និងរុស្ស៊ី ផងដែរ។ លោកថា​ទឹកថ្នាំទាំងនេះ ពិតជាមានគុណភាពល្អ ដែលមិនធ្វើអោយប៉ះពាល់ដល់សុខភាពអតិថិជនឡើយ។ 

      ការធ្វើជូនភ្ញៀវដោយផ្ទាល់ដៃ ទើបធ្វើអោយលោកនៅតែរក្សាបានម៉ូយ ជាច្រើននាក់ ក្នុងមួយថ្ងៃៗ ជាពិសេស ភ្ញៀវរបស់លោក បានណែនាំមិត្តភ័ក្ររបស់ពួកគេ និងតាមល្បីតៗគ្នា។ កន្លងមកលោកអរគុណ ខ្លាំងចំពោះអតិថិជន ដែលតែងតែគាំទ្រ ស្នាដៃ (DIMANG BROWS) កន្លងមក ជាពិសេសអតិថិទាំងអស់ និងកូនសិស្ស ដែលបានមកហាត់រៀនពី (DIMANG BROWS)។ 

    សូមរំលឹកថា លោក យូ ឌីម៉ង់ ដែលមានគណនីយហ្វេសប៊ុក (DIMANG BROWS) បានតស៊ូ ពីក្មេងកំព្រាលក់នំតាមចិញ្ជើមផ្លូវ របងសាលា តាំងពីវ័យ ៧ឆ្នាំមកម្លេះ។ គិតមកដល់ពេលនេះ លោកបានហាត់រៀនជំនាញ ផ្នែក ប៉ាក់ផ្លុំ ចិញ្ចើម បបូរមាត់ និង ផាត់មុខ នៅប្រទេសថៃ ជាមួយនិងលោកគ្រូ ថូនី បន្ទាប់មក លោកក៏បានចូលរួមរៀនវគ្គចិញ្ចើមនេះម្តងទៀត ជាមួយគ្រូជនជាតិអាល្លឺម៉ង់ និងមាន អ្នកនាង គង់ សុជាតិ ដែលជាសិស្សរួមជំនាន់គ្នាផងដែរ។

      ដោយសារតែមានជំនាញច្បាស់លាស់ និងមានសញ្ញាប័ត្រពីក្រៅប្រទេស បានធ្វើអោយ លោក ឌីម៉ង់ មានអតិថិជនកាន់តែច្រើនឡើងៗ ដូច្នេះហើយទើបលោកចង់ចែករំលែក បទពិសោធន៍ និងជំនាញពិតប្រាកដ ដល់អ្នកដែលមានបំណងចង់រៀនផ្នែកជំនាញផ្លុំប៉ាក់ចិញ្ចើម បបូរមាត់ អាចទាក់ទងមកលោកបានព្រោះលោកចង់ចែករំលែកចំណេះដឹងផ្នែកជំនាញនេះដោយគិតតម្លៃសមរម្យប៉ុណ្ណោះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16