adverise with khmeread Jose mourinho hints at chelsea transfer deal

ចចាមអារ៉ាម​ទាក់ទង​បាល់ទាត់​៖ Jose Mourinho បង្ហើប​ថា​ចង់បាន Vardy មកកាន់​ទឹកដី Stamford Bridge

​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​បាន​ព្រលយ​ពី​បំណង​ចង់បាន​កីឡាករ Jamie Vardy មកលេង​ឲ្យ​ក្លឹប Chelsea​។ កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​រដូវ​កាល​នេះ​ត្រូវបាន​ក្រុម​ធំៗ​ចែចូវ បន្ទាប់ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់គេ​នៅ​ក្លឹប​កញ្ជ្រោង​ស Leicester City​។ 

Chelsea ក៏​ស្ថិត​ក្នុងចំណោម​ក្រុម​ទាំងអស់​នោះដែរ ដែល​ចង់បាន Vardy​។ អ្នកចាត់ការ​ក្រុម​តោ​ខៀវ​លោក Jose Mourinho បាន​ឲ្យ​តម្រុយ​ថា "Vardy ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ក្រុម​ធំៗ​ចង់បាន​រូបគេ​"​។ 

​បន្ទាប់ពី​ស៊ុត​បាន ១៤ គ្រាប់​ក្នុង​រដូវ​កាល​នេះ រួមទាំង​ការ​បំបែក​កំណត់ត្រា​ថ្មី​ក្នុងការ​ស៊ុត​បាន​គ្រាប់​បាល់ ១១ គ្រាប់​ក្នុង ១១ ប្រកួត ឥឡូវ Jamie Vardy មានតម្លៃ​ខ្លួន​ដល់​ទៅ ២៥ លាន​ផោន​ហើយ​៕

adverise with khmeread

មតិយោបល់