ពងបែកអាចធ្វើឲ្យឈឺចាប់ខ្លាំងណាស់។ ទោះយ៉ាងណា នៅទីនេះមានវិធីសាស្ត្រមួយអាចឱ្យលោកអ្នកប្រើបានដើម្បីព្យាបាលពងបែកយ៉ាងឆាប់រហ័ស។
ពងបែកគឺជាដុំពកមួយពេញទៅដោយសារធាតុរាវ ដែលលេចឡើងនៅលើស្រទាប់ស្បែកខាងលើកែងជើង។ ជាធម្មតាពួកវាបង្កឡើងជាញឹកញាប់ បន្ទាប់ពីដើរផ្លូវឆ្ងាយ រត់ ធ្វើលំហាត់ប្រាណផ្សេងៗ ឬក៏ពាក់ស្បែកជើងដែលមិនស៊ីគ្នានឹងទំហំជើង។
ការកើតកន្ទួលក្រហម ឈឺ ហើមដែលជាសញ្ញានៃពងបែកដែរ។ សំណាងល្អអ្នកអាចព្យាបាលវាជាមួយនឹងផលិតផលតូចមួយប៉ុណ្ណោះ នោះគឺថ្នាំដុសធ្មេញ។
ថ្នាំដុះធ្មេញគឺជាផលិតផលមួយ អ្នកអាចប្រើសម្រាប់ប្រឆាំងនឹងពងបែក។ ថ្នាំដុះធ្មេញមានសារធាតុម្សៅមេនំបុ័ង សារធាតុ Hydrogen Peroxide, សារធាតុអាល់កុល និងជីរអង្កាម ដែលអាចកាត់បន្ថយអារម្មណ៍រមាស់បង្កដោយពងបែកនិងពន្លឿនឱ្យវាឆាប់ជាសះស្បើយ។
ដាក់ថ្នាំដុះធ្មេញខ្លះនៅលើតំបន់ដែលមានបញ្ហានិងទុកចោលរយៈពេលពីរម៉ោង ហើយលោកអ្នកនឹងពេញចិត្តចំពោះលទ្ធផលរបស់វាជាក់ជាមិនខាន៕
