ឆ្កែចិញ្ចឹមរបស់អ្នកជំងឺកូរ៉ូណានៅហុងកុងឥឡូវក៏ឆ្លងវីរុសកូរ៉ូណាដែរ

ឆ្កែពូជ Pomeranian មួយក្បាលត្រូវបានគេធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា បន្ទាប់ពីវាឆ្លងវីរុសមួយនេះពីម្ចាស់របស់វា។

ម្ចាស់ឆ្កែមួយក្បាលនេះមានឈ្មោះ Yvonne Chow Hau Yee ដែលរស់នៅក្នុងទីក្រុងហុងកុងជាមួយនឹងសត្វចិញ្ចឹមរបស់នាងមួយក្បាលនេះ ក៏ត្រូវបានគេធ្វើតេស្តរកឃើញវីរុសកូរ៉ូណាផងដែរ។

នាងបានទៅពេទ្យសត្វក្នុងតំបន់លំនៅឋានអ្នកមានទ្រពស្តុកស្តុម Happy Valley ក្នុងសង្កាត់ Tai Hang កន្លែងដែលសំណាកទឹកមាត់ សំបោរ និងលាមក ត្រូវបានប្រមូលយកទៅធ្វើតេស្តកាលពីថ្ងៃទី២៦កុម្ភៈ។

សំណាទាំងនេះត្រូវបានធ្វើតេស្ត ហើយជាលទ្ធផលបានបង្ហាញឱ្យឃើញថា ឆ្កែមួយក្បាលនេះក៏វិជ្ជមានវីរុសកូរ៉ូណាដែរ។

មន្ត្រីមកពីនាយកដ្ឋានកសិកម្មជលផល និងអភិរក្សហុងកុង (AFCD) បានរាយការណ៍ថា ឆ្កែមួយក្បាលនេះមិនមានរោគសញ្ញាដែលពាក់ព័ន្ធទេ ប៉ុន្តែនិយាយថាវាត្រូវរក្សាទុកដាច់ដោយឡែកពីគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយភ្នាក់ងារនាយកដ្ឋានខាងលើបាននិយាយថា "AFCD មិនមានភស្តុតាងបង្ហាញថាសត្វចិញ្ចឹមអាចឆ្លងវីរុស COVID-19 ឬអាចជាប្រភពនៃការបង្ករោគដល់មនុស្សទេ"។

យោងតាមគេហទំព័រ Dimsumdaily បានឱ្យដឹងថា សត្វឆ្កែពូជ Pomeranian មួយក្បាលនេះ គឺជាឆ្កែតែមួយគត់នៅឯកន្លែងដាក់ដាច់ដោយឡែកនៅឯស្ពាន Hong Kong-Zhuhai-Macao។

ឆ្កែមួយក្បាលនេះនឹងត្រូវទុកនៅឯមជ្ឈមណ្ឌលមួយនេះរយៈពេល ១៤ ថ្ងៃ។ ការធ្វើតេស្តម្តងហើយម្តងទៀតនឹងត្រូវធ្វើរហូតដល់ឆ្កែមួយនេះក្បាលនេះលែងមានវីរុស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81