គ្រាន់តែវីរុសកូរ៉ូណាមកដល់កូរ៉េខាងត្បូងដែលខ្លាំងខាងបច្ចេកវិជ្ជា ពួកអ្នកអភិវឌ្ឍកម្មវិធីចាប់ផ្តើមបង្កើត App ឈ្មោះ Coronavirus ភ្លាម ល្បីប្រើពេញប្រទេសភ្លែត

កូរ៉េខាងត្បូងជាប្រទេសខ្លាំងខាងបច្ចេកវិជ្ជាបំផុតមួយលើពិភពលោក។ ដូច្នេះ នៅពេលដែលវីរុសកូរ៉ូណាដ៏ប្រល័យបានទៅដល់ឧបទ្វីបកូរ៉េភ្លាម អ្នកអភិវឌ្ឍ App នៅទីនោះដឹងភ្លែតថាត្រូវមានប្រតិកម្មបែបណា នោះគឺ ពួកគេចាប់ផ្តើមសរសេរកូដ។ 

កម្មវិធីទូរស័ព្ទ ដែលតាមដានជំងឺនានានៅកូរ៉េខាងត្បូងបានជាប់ចំនួន ៦ App ក្នុងចំណោម App ទាំង១៥ ដែលគេដោនឡូតច្រើនជាងគេនៅលើ Google Play របស់កូរ៉េកាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈ។ 

អ្នកអភិវឌ្ឍ App ខ្លះ ដែលយកប្រភពទិន្នន័យពីព័ត៌មានរបស់រដ្ឋាភិបាល បានប្រាប់ CNN Business ថា កម្មវិធីរបស់ពួកគេមានអ្នកដោនឡូតកើនឡើងខ្ពស់ចាប់តាំងពីផលិតផលទាំងនោះដាក់ឱ្យប្រើក្នុងខែកុម្ភៈ។ 

លោក Bae Won-Seok អ្នកអភិវឌ្ឍម្នាក់នៃ App ឈ្មោះថា Corona 100m បាននិយាយថា "ការដំឡើងកម្មវិធីនេះកើនឡើងប្រហែល ២០០.០០០ រៀងរាល់មួយម៉ោងម្តង"។ វាជាកម្មវិធីមួយអនុញ្ញាតឱ្យមនុស្សមើលឃើញកាលបរិច្ឆេទដែលអ្នកជំងឺកូរ៉ូណាត្រូវបានបញ្ជាក់ រួមជាមួយសញ្ជាតិ ភេទ អាយុ និងកន្លែងដែលអ្នកជំងឺធ្លាប់ទៅលេង។ អ្នកប្រើកម្មវិធីនេះអាចមើលឃើញផងដែរថាតើពួកគេកំពុងនៅកៀកនឹងអ្នកជំងឺកូរ៉ូណាកម្រិតណា។ 

យោងតាម Google Play បានឱ្យដឹងថា កម្មវិធី Corona 100m មានអ្នកដោនឡូតជាង ១ លានដង ចាប់តាំងពីវាត្រូវបានដាក់ឱ្យប្រើកាលពីថ្ងៃទី១១កុម្ភៈ។ 

លោក Bae Won-Seok និយាយថា ការកើនឡើងចំនួនដោនឡូតច្រើនបែបនេះគឺដោយសារមានករណីឆ្លងវីរុសកូរ៉ូណាកើនឡើងខ្ពស់នៅកូរ៉េខាងត្បូង ដោយធ្វើឱ្យគាំង Sever របស់កម្មវិធីតែម្តង៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16