Son Heung-min ខ្សែប្រយុទ្ធរបស់ Tottenham នឹងត្រូវដាក់នៅដាច់ដោយឡែក ពេលវិលត្រឡប់ពីកូរ៉េខាងត្បូង ដែលកំពុងផ្ទុះវីរុសកូរ៉ូណា

កីឡាករ Son Heung-min នឹងត្រូវចំណាយពេលខ្លះនៅឆ្ងាយពីក្រុម Tottenham នៅពេលរូបគេវិលត្រឡប់ពីការវះកាត់នៅប្រទេសកូរ៉េខាងត្បូងដើម្បីជាការប្រុងប្រយ័ត្នទាក់ទងនឹងវីរុសកូរ៉ូណា។

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បាននិយាយកាលពីថ្ងៃសុក្រទី២៨កុម្ភៈថា Son បានទទួលការវះកាត់នៅលើដៃបាក់របស់គេក្នុងទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន ហើយរូបគេនឹងវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ "ឆាប់ៗនេះ" ។

លោក Mourinho បានបន្ថែមថា "Son នឹងត្រូវអនុវត្តតាមពិធីសារសុវត្ថិភាពមួយចំនួន"។

តួលេខចុងក្រោយបង្អស់ដែលរាយការណ៍ដោយអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបង្ហាញថាប្រទេសនេះមានករណីឆ្លងវីរុសកូរ៉ូណាជាង ២.៣០០ ករណី ដោយមានអ្នកស្លាប់ ១៦ នាក់។

លោក Mourinho បាននិយាយថា គាត់សង្ឃឹមថានឹងឃើញ Son ត្រឡប់មកវិញសម្រាប់ "ការប្រកួតមួយចំនួន" នៅចុងបញ្ចប់នៃរដូវកាលនេះ។

ពិធីសារដូចគ្នានេះក៏អនុវត្តចំពោះ Harry Kane ផងដែរ ដែលទំនងវិលត្រឡប់ពីរបួសសរសៃពួរឆាប់ជាងការរំពឹងទុក។ មានការបារម្ភថា Harry Kane អាចនឹងខកខានការប្រកួតនៅសេសសល់នៃរដូវកាលនេះ និងការប្រកួតជើងឯកអឺរ៉ុបសម្រាប់ជម្រើសជាតិអង់គ្លេស៕

adverise with khmeread