បុរសភ្ញៀវទេសចរណ៍ជនជាតិកូរ៉េចងកសម្លាប់ខ្លួននៅបន្ទប់ជួល

ភ្នំពេញ ៖ មានករណីបុរសភ្ញៀវទេសចរណ៍ជនជាតិកូរ៉េខាងត្បូង បានស្លាប់ដោយចងក បង្កការភ្ញាក់ផ្អើលនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០២ និង៣០នាទីព្រឹក​នៅចំណុចផ្ទះជួលបន្ទប់លេខ៥០៨​ ជាន់ទី៥​ ផ្ទះលេខ​៩អាបេ ផ្លូវលេខ២៨៨ ក្រុម៤១ ភូមិ៦ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ។

សមត្ថកិច្ចនិយាយថា សពឈ្មោះ KIM INSU ជនជាតិកូរ៉េខាងត្បូង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរទេសចរណ៍ លិខិត​ឆ្លងដែន​លេខ ​M40221898។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌបឹងកេងកង​ និងប៉ូលិសប៉ុស្តិ៍បានចុះដល់គ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ,ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត, ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់,ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើតគណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យសព។

ជាលទ្ធផលតាមព័ត៌មានប្រមូលបាន និងការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងប៉ូលិសការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា «សពស្លប់ដោយសាចងក»។

សម្ភារៈសពរួមមានលិខិត​ឆ្លងដែន​០១ក្បាល​ លេខ​ M40221898, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក​SUMSON។ សម្ភារៈ០២មុខខាងលើបានប្រគល់ឱ្យប៉ូលិសការិយាល័យស៊ើបអង្គេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ ដើម្បីរក្សាទុក​ ហើយសម្លៀកបំពាក់ និងសម្ភារៈមួយចំនួនទៀតស្ថិតក្នុងបន្ទប់របស់សពរង់ចាំតំណាងមកយក។

ក្រោយពីពិនិត្យរួចប៉ូលិសការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុនៃនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្តក្រសួងមហាផ្ទៃបានដឹក សាកសពយកទៅតម្ដល់នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81