adverise with khmeread 1

​អ្នកគាំទ្រ​ភាំង​ស្មារតី​ក្រោយ​ឮដំណឹង Sulli និង Kim Soo Hyun នឹង​សម្តែង​ឈុត​ឆាក​លើ​គ្រែ​ជាមួយគ្នា​នាពេលខាងមុខ​

​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បានចាប់ផ្តើម​មានការ​ខឹងសម្បារ​ក្រោយពេល​ឮដំណឹង​អំពី​ការជ្រើសរើស Sulli ឱ្យ​ចាប់​ដៃគូ​ជាមួយ Kim Soo Hyun ថត​ខ្សែភាពយន្ត​រឿង "Real" ដែល​នឹង​ចាប់ផ្តើម​ថត​នាពេល​ខាងមុខនេះ​។

​បន្ទាប់ពី​បានដឹង​ដំណឹង​ថា​អតីត​សមាជិក f(x) ដែល​នឹង​ត្រូវយក​តួនាទី​ថត​ឈុត​ឆាក​លើ​គ្រែ​ជា​លើកដំបូង​របស់​នាង​ជាមួយ Kim Soo Hyun នៅក្នុង​ខ្សែភាពយន្ត​នេះ បានធ្វើឱ្យអ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បានត្រឹមតែ​សម្តែង​ការខកចិត្ត​ទៅលើ Sulli និង​ខ្សែភាពយន្ត​មួយ​នេះ​តែប៉ុណ្ណោះ​។​

​ក្រៅពី​ការរិះគន់​ទៅលើ​តារា​របស់​ផលិតកម្ម SM Entertainmen រូបនេះ សម្រាប់​ការសម្រេចចិត្ត​ថត​ឈុត​លើ​គ្រែ​ឱ្យ​ខ្សែភាពយន្ត​នាពេល​ខាងមុខនេះ អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ក៏បាន​រិះគន់​ទៅលើ​ខ្សែភាពយន្ត​មួយ​នេះ​ផងដែរ ដែល​បាន​ប្រើប្រាស់ Sulli និង Kim Soo Hyun សម្រាប់​ជា​អន្ទាក់​ទាក់​អ្នកតាមដាន​ដោយ​មិន​ខ្វល់​ថា​ឈុត​ឆាក​របស់ខ្លួន​វា​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះឡើយ​មុនពេល​បញ្ចេញ​ភាពយន្ត​នេះ​៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់