លោក Maurizio Sarri ប្រឈមនឹងការបណ្តេញចេញពីក្លឹប Juventus

        គ្រូបង្វឹក​ក្លឹប Juventus លោក Maurizio Sarriអាចនឹង​ត្រូវ​បណ្តេញចេញ ប្រសិនបើ​ក្រុម​របស់​លោក​ចាញ់​ក្រុម Inter Milan នៅ​ចុង​សប្តាហ៍​នេះ។ជាថ្មីម្តងទៀត អតីតគ្រូបង្វឹកក្លឹប Chelsea ​រូបនេះ​បាន​​រិះគន់​លើ​កីឡាករ​របស់​លោក បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ក្រុម Lyon នៅ​ក្របខណ្ឌ CL ​នៅ​សប្តាហ៍​នេះ។

        ថ្នាក់​ដឹកនាំ​ក្លឹប​​ Juventus អា​ចនឹង​ធ្វើ​ការ​សម្រេចចិត្ត​នាំយក​អតីត​គ្រូបង្វឹកលោកMassimiliano Allegri ត្រឡប់​មក​វិញប្រសិនបើ​បញ្ហា​របស់ក្លឹបនេះនៅតែបន្ត​កើត​មាន​ ។

        សេចក្តី​រាយការណ៍​ចុងក្រោយ​នៅ​អ៊ីតាលី​អះអាងថា ក្រុម​ Juventus កំពុង​ស្ថិតក្នុង​ស្ថានភាព​លំបាក ខណ:លោក Sarriព្យាយាម​ផ្លាស់ប្តូរ​តំបន់​បម្រើ​និង​ប្រយុទ្ធបី​ច្រើន​ខែ​មក​ហើយ​ ប៉ុន្តែ​ក្រុម​របស់​លោកហាក់ដូចជា​មាន​ការ​វិវឌ្ឍយឺត។

        កីឡាករ​និង​ថ្នាក់​ដឹកនាំ​មិនសប្បាយចិត្ត​នឹង​លទ្ធផល​និង​វិធី​ដែល​​​លោកSarriបាន​ដឹកនាំនោះទេ បើទោះបីជា​មាន​ព័ត៌មានថា គ្រូបង្វឹក​រូបនេះ​អាចនឹង​បន្ត​ដឹកនាំ​រហូត​ដល់​ចប់រដូវកាលនេះក៏ដោយ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81