adverise with khmeread Pour this down the drain and get rid of that awful smell in your kitchen sink

វិធី​បំបាត់​ក្លិនស្អុយ​ចេញពី​បំពង់​បង្ហូរ​ក្នុង​ឡា​ប៊ូ​លាងចាន ក្នុង​ចាន​បង្គន់​ឬ​ឡា​ប៊ូ​លុបមុខ ប្រើពេល​តែ ១០​នាទី​ប៉ុណ្ណោះ

    ​ក្លិន​អាក្រក់​អាច​បណ្ដាលមកពី​ឡា​ប៊ូ​លាងចាន ជាពិសេស​នៅក្នុង​ផ្ទះបាយ ជា​កន្លែង​ដែល​កាកសំណល់​បាន​ផ្ដុំគ្នា​និង​បង្កឱ្យមាន​ក្លិន​អាក្រក់​។ បញ្ហា​ក្លិន​អាក្រក់​អាច​លេចឡើង​ពី​ឡា​ប៊ូ​ក្នុង​បន្ទប់​ងូតទឹក ប៉ុន្ដែ​វា​កើត​ឡើងជា​ញឹកញាប់​នៅក្នុង​ផ្ទះបាយ​។​

​    ​ឥឡូវ​ដល់ពេល​ត្រូវ​កម្ចាត់​ក្លិន​អាក្រក់​ពី​ឡា​ប៊ូ​លាងចាន​នៅក្នុង​ផ្ទះបាយ​អ្នក​ហើយ​។ ដើម្បី​កម្ចាត់​ក្លិន​មិនល្អ​ចេញពី​ឡា​ប៊ូ​លាងចាន យើង​មិនគួរ​ទិញ​ផលិតផល​គីមី​ដែល​ប៉ះពាល់​ដល់​ប្រភពទឹក​ខាងក្រោម​ដោយសារតែ​កម្ចាត់​ក្លិន​នេះ​ទេ​។​

​    ​អត្ថបទ​មួយ​នេះ​នឹង​ប្រាប់​អ្នក​ពី​វិធី​កម្ចាត់​ក្លិន​បែប​ធម្មជាតិ​។ អ្នកនឹង​បំបាត់​ក្លិន​អាក្រក់​ទាំងអស់​និង​ការពារ​បរិស្ថាន​ដោយ​គ្មាន​ការប្រើប្រាស់​សារធាតុ​គីមី​ទេ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកក្រូច​ឆ្មា​កន្លះ​កែវ​
​    ​- ម្សៅ​មេនំ​បុ័ង​កន្លះ​កែវ (​កែង​ចំណុះ​កន្លះ​លីត្រ​)

​    ​* របៀប​ប្រើប្រាស់​
​    ​បន្ទាប់ពី​ដាំទឹក​ក្រូចឆ្មា​ឱ្យ​រាង​ក្តៅ​បន្តិច​ហើយ​នោះ សូម​ដាក់​ម្សៅ​មេនំ​បុ័ង​ចូល​ទឹក​ក្រូចឆ្មា​នោះ​។ ត្រូវ​ប្រាកដថា​អ្នក​ដាក់​ម្សៅ​មេនំ​បុ័ង​យឺតៗ និង​សន្សឹមៗ ពីព្រោះ​វត្ថុ​ផ្សំ​ពីរ​នេះ​នៅពេល​ជួបគ្នា​នឹងមាន​ប្រតិកម្ម​។​

​    ​បន្ទាប់​មកចាក់​វា​ចូលគ្នា​ទៅក្នុង​ឡា​ប៊ូ​លាងចាន​។ ទុក​វា​ឲ្យ​ធ្វើការ​សម្អាតខ្លួន​វា​រយៈពេល​១០​នាទី ចាំ​លាង​សម្អាត​ដោយ​ទឹក​ក្ដៅ​តាម​ក្រោយ​។​

​    ​អ្នកនឹង​កម្ចាត់​ក្លិន​អាក្រក់​ទាំងឡាយ​ភា្ល​ម​ក្រោយ​រយៈពេល ១០ នាទី​។ វិធី​នេះ​ប្រើ​បាន​គ្រប់​បំពង់​កាកសំណល់​ទាំងអស់​នៅក្នុង​ផ្ទះ​អ្នក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់