អ្នកឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូងកើនឡើងជិត ៣.០០០ នាក់ និងស្លាប់ ១៧ នាក់

ប្រទេសកូរ៉េខាងត្បូងបានកត់ត្រានូវការកើនឡើងករណីឆ្លងវីរុសកូរ៉ូណាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលតែមួយថ្ងៃ ដោយមានករណីថ្មី ៥៩៤ ត្រូវបានបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញ។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយនៅថ្ងៃនេះ។

ការកើនឡើងនេះនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន ២.៩៣១ នាក់។ នេះបើយោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការត្រួតពិនិត្យនិងបង្ការជំងឺ (KCDC)។

រហូតមកដល់ពេលនេះមានមនុស្សចំនួន ១៧នាក់ហើយបានស្លាប់នៅក្នុងប្រទេសនេះ។

ប្រទេសកូរ៉េខាងត្បូងមានចំនួនករណីខ្ពស់បំផុតត្រូវបានបញ្ជាក់នៅខាងក្រៅប្រទេសចិន កន្លែងដែលវីរុសកូរ៉ូណាបានផ្ទុះឡើងកាលពីខែធ្នូ៕ ប្រភព៖ BBC

 


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16