adverise with khmeread 1

​តួ​សិង្ហ​បុរី​នាង Rui En នឹង​ចេះ​ប្រយ័ត្ន​រឿង​បញ្ចេញ​ទឹកមុខ​ក្រ​ម៉ូ​វ​ដូច​ឆ្នាំមុន​ទេ​? ពេល​ចូលរួម​ពិធី​ប្រគល់​ពានរង្វាន់​ភាពយន្ត​ឆ្នាំនេះ​

តារា​សម្តែង​ស្រី​លេចធ្លោ​ក្នុង​សិង្ហ​បុរី​នាង Rui En បាន​បង្កើត​ប្រធានបទ​ដោយ​ចៃដន្យ​មួយ​កាលពី​ឆ្នាំមុន ក្រោយពី​នាង​បានបង្ហាញ​ទឹកមុខ​ក្រ​ម៉ូ​វ​ដ៏​គួរឱ្យខ្លាច​មិនដឹង​ហាក់​ចង់ស៊ី​សាច់​នរណាម្នាក់​នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់ Star Awards Show 1​។​

​ការបង្ហាញ​អា​ការៈមិនសប្បាយចិត្តរ​បស់​នាង​ត្រូវបាន​គេ​ផ្តិត​បាន​នៅក្នុង​អំឡុង​ការចាក់ផ្សាយ​របស់​ទូរ​ទស្សន៍​ជាតិ ហើយក៏​បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រិយមិត្ត និង​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ផងដែរ​។​

​កាសែត The New Paper ក៏បាន​ទទួល​ការអនុញ្ញាត​សុំ​សិទ្ធិ​ផ្តល់​បទសម្ភាសន៍​ពី​តារា​សម្តែង​វ័យ ៣៥ ឆ្នាំ​រូបនេះ និង​បាន​សាកសួរ​ផងដែរ​ថា ហេតុការណ៍​នោះ​អាចធ្វើឱ្យ​នាង​ចេះ​ប្រយ័ត្ន​ខ្លួន​ដែរ​ឬក៏​អត់​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ឆ្នាំនេះ​។​

​នាង​បាន​បដិសេធថា​ឧប្បត្តិ​ហេតុនេះ​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​នាង​នៅឯ​ពិធី​ប្រគល់​ពានរង្វាន់​ឆ្នាំ ២០១៦ របស់ខ្លួន​។​

Rui En បាន​និយាយថា​នៅក្នុង​លក្ខណៈ​ធ្វេសប្រហែស​របស់​នាង​ថា "​ខ្ញុំ​គឺជា​ខ្ញុំ​គ្មានអ្វី​ក្រៅពី​នោះទេ​"​។​

​សូម​ពិនិត្យមើល​នូវ​អ្វីដែល​បាន​កើតឡើង​កាលពី​ឆ្នាំមុន​នៅក្នុង​សំណុំ​រូបភាព​មួយចំនួន​ខាងក្រោម​នេះ​ទាំងអស់គ្នា​!៕


adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់