អ្នកវិទ្យាសាស្ត្រព្យាបាលជំងឺទឹកនោមផ្អែមជោគជ័យចំពោះសត្វកណ្តុរ, អ្នកជំងឺទឹកនោមផ្អែម ៤០០ លាននាក់លើពិភពលោករឹតតែមានក្តីសង្ឃឹម

របកគំហើញដ៏ធំធេងមួយក្នុងការស្វែងរកថ្នាំព្យាបាលជំងឺទឹកនោមផ្អែមត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ ដែលបានព្យាបាលជំងឺទឹកនោមផ្អែមដោយជោគជ័យចំពោះសត្វកណ្តុរជាលើកដំបូងដោយប្រើកោសិកាមនុស្សដែលបានបម្លែង ដើម្បីកម្ចាត់ជំងឺនេះ។

យុទ្ធសាស្ត្រកោសិកាដើមរបស់មនុស្សអាចព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងជោគជ័យចំពោះសត្វកណ្តុរសម្រាប់រយៈពេលយ៉ាងហោចណាស់ ៩ ខែហើយក្នុងករណីខ្លះរហូតដល់មួយឆ្នាំ ដោយផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺទឹកនោមផ្អែមរាប់លាននាក់នៅជុំវិញពិភពលោក។

កោសិកាដែលបម្លែងបានអនុញ្ញាតឱ្យសត្វកណ្តុរផលិតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីបំបែកជាតិស្ករក្នុងឈាមដ៏ខ្ពស់ ដែលជាមេនាំអាទិ៍ឱ្យកើតជំងឺទឹកនោមផ្អែម។ ការធ្វើតេស្តឃើញថាកម្រិតជាតិស្កររបស់ពួកវាបានវិលមករកកម្រិតធម្មតានិងមានសុវត្ថិភាព ក្នុងរយៈពេលត្រឹម ២ សប្តាហ៍ប៉ុណ្ណោះ។

មនុស្សប្រហែល ៤០០ លាននាក់នៅទូទាំងពិភពលោកបានកើតជំងឺទឹកនោមផ្អែម ដែលបច្ចុប្បន្ននេះមិនមានថ្នាំព្យាបាលទេ។ មនុស្សអាចគ្រប់គ្រងជំងឺបានតាមរយៈរបបអាហារ ការផ្លាស់ប្តូររបៀបរស់នៅ និងការប្រើថ្នាំពន្យារ៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16