ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានសហការជាមួយក្រុមហ៊ុន ABA និង PiPay ដើម្បីនាំមកនូវមធ្យោបាយថ្មីក្នុងការដោះស្រាយបញ្ហាជូនអតិថិជន

ក្រុមហ៊ុនអ៊ិនធឺណិត TODAY ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការផ្តល់ដំណោះស្រាយ ​សេវាអ៊ិនធឺណិតសម្រាប់ទាំងអាជីវកម្ម និងគេហដ្ឋានបានបង្កើតនូវមធ្យោបាយថ្មីមួយដើម្បី ដោះស្រាយបញ្ហាជូនអតិថិជនរបស់ខ្លួនដែលបានទូរទាត់ហួសការកំណត់។

មធ្យោបាយថ្មីនេះសម្រាប់រាល់អតិថិជនរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY ទាំងអស់ដែលមាន បញ្ហាចំពោះគណនីអ៊ិនធឺណិតដោយសារការទូរទាត់យឺតយ៉ាវ លោកអ្នកគ្រាន់តែប្រើប្រាស់ជា មួយ App របស់ ABA Mobile ឬ PiPay ក្នុងការទូរទាត់នោះគណនីអ៊ិនធឺណិតរបស់អ្នកនឹង ដំណើរការឡើងវិញដោយស្វ័យប្រវត្តិដោយមិនចាំបាច់ទំនាក់ទំនងមកកាន់ក្រុមហ៊ុននោះទេ។

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានមានប្រសាសន៍ ថា “នេះជាមធ្យោបាយក៏ដូចជាបច្ចេកទេសថ្មីមួយដែល TODAY បានបង្កើតឡើងមុនគេដោយ ពុំទាន់មានក្រុមហ៊ុនណាធ្វើបាននៅឡើយនោះទេ។ មធ្យោបាយថ្មីនេះនឹងជួយសម្រួលដល់ អតិថិជនរបស់យើង និងកាន់តែផ្តល់ភាពរហ័សប្រកបដោយទំនុកចិត្តក្នុងការគ្រប់គ្រងគណនី អ៊ិនធឺណិតរបស់ពួកគាត់ដោយផ្ទាល់”។

ដូច្នេះចាប់ពីពេលជូនដំណឹងនេះតរទៅអតិថិជនទាំងអស់របស់ TODAY នឹងកាន់តែទទួលបាន ភាពងាយស្រួលក្នុងការប្រើប្រាស់ និងទូរទាត់ ដោយគ្រាន់តែប្រើប្រាស់នូវលេខសំគាល់ អតិថិជនរបស់ខ្លួន។

ចាប់តាំងពីដំណើរការក្នុងឆ្នាំ ២០១៦ មកដល់បច្ចុប្បន្នក្រុមហ៊ុនអ៊ិនធឺណិត TODAY ទទួលបាន ការគាំទ្រ និងផ្តល់សេចក្តីទុកចិត្តយ៉ាងច្រើនពីសំណាក់បណ្តាលក្រុមហ៊ុនអាជីវកម្ម និង ម្ចាស់គេហដ្ឋាននានា។ TODAY បាននឹងកំពុងផ្តោតលើការផ្តល់ជូនកម្ពុជានូវបទពិសោធន៍ថ្មី នៃសេវាអ៊ិនធឺណិតដែលមាន ល្បឿនលឿន មិនរអាក់រអួល តម្លៃសមរម្យ មានភាពបត់បែនច្រើន និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើន ដើម្បីជួយអភិវឌ្ឍសង្គមក្នុងប្រទេសកម្ពុជា។ លើសពីនេះ TODAY ក៏ផ្តល់ជូននូវសេវាប្រឹក្សា យោបល់ផ្នែកបច្ចេកទេសដោយឥតគិតថ្លៃផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនអ៊ិនធឺណិត TODAY តាមរយៈទូរសព្ទ ​លេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

adverise with khmeread
PR
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16