adverise with khmeread 1591e0e0 475a 4673 b6bd a6292c068384

យក​កាំបិត​កាប់​ឲ្យ​របួស​រត់​បាន​២​ថ្ងៃ​ប៉ូលិស​វ៉ៃខ្នោះ​

     កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៥​មីនា​នេះ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​យក​កាំបិត​កាប់​យុវជន​ម្នាក់​ឲ្យ​របួស​កាលពី​ព្រលប់​ថ្ងៃទី​២៣​មិនា​កន្លង​ទៅហើយ​រត់​បាត់។​

     ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​២៣ ខែ មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង ១៥ នាទី​យប់​នៅ​ចំណុច​ព្រៃ​ត្រពាំង​សង្វា​វាល​ធំ ស្ថិតនៅ​ភូមិ​ព្រៃពីស ឃុំច្រេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំ មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា ដែល​បង្កឡើង​ដោយ​ជនសង្ស័យ ឈ្មោះ ស្មាន ពូខ​រី ភេទ ប្រុស អាយុ ២៣ឆ្នាំ បាន​កាប់​ទៅ​លើជនរងគ្រោះ ឈ្មោះ​ហ៊ី​ម វ​ណ្ណី ភេទ ប្រុស អាយុ​២១ឆ្នាំ បណ្តាលឱ្យ​រងរបួស ក្រោយពេល​ប្រព្រឹត្ត​ជនសង្ស័យ​រត់គេចខ្លួន។ លុះដល់​ថ្ងៃទី ២៥​មីនាឆ្នាំ​២០១៦  ទើប​ប៉ូលិស​ស្រាវជ្រាវ និង ចាប់​ឃាត់ខ្លួន ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់