adverise with khmeread 5b9ec2fe 927e 4dfe 8fbc 3d6899e5ba07

ឃាត់​ក្មេង​ទំនើង​៣​នាក់​ដេញ​វាយ​កូនសិស្សលោក​

   ​ មណ្ឌលគិរី ៖ ក្មេង​ទំនើង ៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះ​ញែក បានធ្វើការ​ឃាត់ខ្លួន​ប​ន្ទា​ប់​ពី​បានធ្វើ​សកម្មភាព​ដេញ​វាយ​ក្មេងៗ​ដែល​ស្នាក់​នៅក្នុង​វត្ត​ភូមិ​ទី​៩ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ដោយ​ប្រើ​ដុំថ្ម ដុំដី និង​ដំបងបណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើលដល់​ព្រះសង្ឃ និង​អ្នកជិតខាងតែ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​នៅឡើយ។​

    ប៉ូលិស​និយាយថា ក្រុម​ក្មេង​ទំនើង​រួមមាន ៖ ១-​ឈ្មោះ​ម៉ាង សា​ម៉េ​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជន​ជាត​ខ្មែរ​មុខរបរ​ ៖ ​មិន​ពិតប្រាកដ ២-​ឈ្មោះ ម៉ាង មៅ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ​៖​មិន​ពិតប្រាកដ​និង​៣-​ឈ្មោះ​វ៉ាន់ វឿន​ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ​ ៖​ មិន​ពិតប្រាកដ​។ ទាំង​៣​នាក់​មាន​ទី​លំ​ភូមិ​ក្បាលកោះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី។​

     បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​០៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះ​ញែក​ដើម្បី​អប់រំ និង​ប្រគល់​ឲ្យ​អាណាព្យាបាល​យកទៅ​អប់រំ​ណែនាំ​បន្ត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់