adverise with khmeread 62d2e61d e1e5 48f6 be8f 31a72abec576

ឈរ​លក់​ថ្នាំញៀន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន ត្រូវបាន​ប៉ូលិស​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី រំលង​អា​ធ្រា​ត្រ នៅ​ចំណុច ផ្លូវ​លេខ ១៣០ កែង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ដោយ​ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​បី​កញ្ចប់​តូច។  

     ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ មាន សាម៉ុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ស្នាក់​នៅលើ​រោងកុន​ហែម​ជាតិ ផ្លូវ​លេខ ១៣០ ភូមិ​២ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុតាង​ចាប់បាន គ្រឿងញៀន ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣ កញ្ចប់​តូច​(​ម៉ា​ទឹកកក​), មានកូន​កាបូបដៃ​ពណ៌​ឈាមជ្រូក​ចំនួន​១​មាន​លុយ​ខ្មែរ​ចំនួន​មួយ​ម៉ឺន ប្រាំ​ពាន់​ប្រាំ​រយ​រៀន​(១៥៥០០៛), ទូរស័ព្ទ​ម៉ាក​ណូគា​ចំនួន​០១​គ្រឿង​(​ខូចគុណភាព​)​។ 

     ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២ និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ចាស់ សហការ​ជាមួយ​ប៉ុស្តិ៍​ផ្សារកណ្តាល​១ បាន​ល្បាត​តាមផ្លូវ​លេខ ១៣០ កែង​ផ្លូវ​លេខ​១៥ បានឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ មាន សាម៉ុន កំពុង​ឈរ​នៅមុខ​ផ្ទះ​លេខ ៥៣ ផ្លូវ​លេខ​១៣០។ ពេលនោះ​កម្លាំង​ល្បាត​បានធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​បាន​កាន់​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៣ កញ្ចប់​តូច​នៅ​ដៃ​ខាងឆ្វេង​ជាប់​ជាមួយ​ទូរស័ព្ទ​ម៉ាក​ណូគា ខូច​មួយគ្រឿង​ហើយ​បាន​សារភាពថា ខ្លួន​បាន​កាន់​ថ្នាំ​លក់​ដើម្បី​យកទៅ​ទិញ​ថ្នាំផឹក​។​

     បន្ទាប់មក​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាមច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់