អ្នកវិទ្យាសាស្ដ្រសង្ស័យថា ក្មេងៗអាយុក្រោម ១០ ឆ្នាំដែលមានប្រព័ន្ធភាពស៊ាំខ្លាំងមិនឈឺដោយសារកូរ៉ូណា គឺជាអ្នកចម្លងវីរុសដល់មនុស្សធំ ដែលខ្សោយប្រព័ន្ធភាពស៊ាំ

ខណៈការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានឆ្លងដល់មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោក វាច្បាស់ណាស់ថាក្រុមមនុស្សមួយមិនងាយឈឺដូចក្រុមមនុស្សដទៃទៀតនោះទេ នោះគឺ កុមារ។

មិនមានកុមារអាយុក្រោម ៩ ឆ្នាំត្រូវបានរាយការណ៍ស្លាប់នៅក្នុងប្រទេសចិនទេ ហើយរហូតមកទល់ពេលនេះក្មេងតូចៗមានចំនួនតិចជាងមួយភាគរយនៃករណីដែលបានបញ្ជាក់នៅទីនោះ។

វាឆាប់ពេកក្នុងការនិយាយច្បាស់អំពីមូលហេតុដែលក្មេងៗមិនឈឺ ឬស្លាប់ ដោយសារវីរុសដែលបានសម្លាប់មនុស្សជាង ៣.០០០ នាក់នៅទូទាំងពិភពលោក ប៉ុន្តែអ្នកជំនាញសង្ស័យថា ប្រព័ន្ធភាពស៊ាំរបស់ពួកគេអាចស៊ាំនឹងវីរុសប្រភេទថ្មីនេះរួចទៅហើយ។

នេះអាចផ្តល់ជាខែលការពារខ្លះដល់ពួកគេប្រឆាំងនឹងវីរុស COVID-19។

ប៉ុន្តែអត្រាការឆ្លងទាបដែលត្រូវបានរកឃើញចំពោះកុមារក៏អាចមានន័យដែរថា ពួកគេជាចម្លងមេរោគនេះដល់មនុស្សធំ។

នៅក្នុងការស្រាវជ្រាវដ៏ធំបំផុតដែលបានធ្វើឡើងលើអ្នកជំងឺដែលមានផ្ទុកមេរោគនេះ អ្នកស្រាវជ្រាវនៅក្នុងប្រទេសចិនបានរកឃើញថា មានតែមនុស្ស ៤១៦ នាក់ក្នុងចំណោម ៤៤.៦៧២ នាក់ដែលបានរាប់បញ្ចូលក្នុងរបាយការណ៍របស់ពួកគេ គឺមានកុមារអាយុក្រោម ១០ ឆ្នាំ ដែលមានចំនួនត្រឹមតែ ០,៩ ភាគរយនៃការឆ្លងទាំងអស់។

កុមារម្នាក់អាយុចន្លោះពី ១០ ទៅ ១៩ ឆ្នាំក្នុងចំណោម ៥៤៩ នាក់បានស្លាប់។

ដូចជំងឺផ្លូវដង្ហើមភាគច្រើនដែរ ការស្លាប់ដោយសារវីរុសកូរ៉ូណាគឺងាយនឹងកើនឡើងទៅតាមអាយុ៕ ប្រភព ៖ Daily Mail

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16