Unnamed

ឃាត់​យុវជន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ដូន​ព​ញ​ឃាត់ខ្លួន​ក្នុងករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី ២៥ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​២០​នាទី  នៅ​ចំណុច​ម្តុំ​រោងចក្រ​ឆ្នាំង ភូមិ​ទី​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។ 

     ប៉ូលិស​និយាយថា  ជនសង្ស័យ ១-​ឈ្មោះ ស៊ិន ម៉ាលី ហៅ​គី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ និង ២- ឈ្មោះ សា​ឡេះ សា​លឹម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​ជាងផ្សារដែក ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ។ វត្ថុតាង​ចាប់បាន​រួ​មាន​គ្រឿងញៀន ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច​, លុយ​ខ្មែរ ចំនួន​១​ពាន់ ១​រយ​រៀល​, ទូរស័ព្ទដៃ​២​គ្រឿង ម៉ាក​សាំ​សុង ពណ៌​ស គ្មាន​ស៊ីម និង​ម៉ាក​ណូគា​ពណ៌​ស​ខ្មៅ ស៊ីម​លេខ ០១៥៧៣០៣៣១, និង ម៉ូតូ​១​គ្រឿង ម៉ាក Honda Scoopy ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1CQ-4773​។  

     ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និង​២០​នាទី​កម្លាំង​ផ្នែក​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដូនពេញ បាន​ជិះ​ម៉ូតូ​ល្បាត​តាមផ្លូវ​ក្នុង​មូលដ្ឋាន ពេល​ជិះ​ល្បាត​ដល់​ចំណុច​ម្តុំ​រោងចក្រ​ឆ្នាំង ភូមិ​ទី​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក៏​បានឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​ឈប់​ម៉ូតូ​។  

     ដោយមាន​ការសង្ស័យ​កំលាំង​យើង​ក៏​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​គ្រឿងញៀន ប្រភេទ​ក្រាម ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច ដែល​ជនសង្ស័យ ឈ្មោះ ស៊ិន លី​គី ភេទ​ប្រុស កាន់​នៅ​នឹង​ដៃ ក៏​ធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ​ទាំង​២​នាក់ រួមជាមួយ​វត្ថុតាង​គ្រឿងញៀន​នាំមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​តែម្តង​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់