ស្រោមអនាម័យនៅអូស្ត្រាលីលក់ដាច់ស្តុកអំឡុងពេលផ្ទុះឡើងនៃវីរុសកូរ៉ូណា

ជនជាតិអូស្ត្រាលីកំពុងស្លន់ស្លោសម្រុកទិញស្រោមអនាម័យរហូតដាច់ស្តុក ដោយពួកគេជឿថា វានឹងជួយការពារប្រឆាំងនឹងវីរុសកូរ៉ូណា។

លោកស្រី Thanh Thai មកពីទីក្រុងស៊ីដនី បានចែកចាយរូបភាពនៃទូដាក់លក់ស្រោមអនាម័យស្ទើរទទេស្អាតមួយ បន្ទាប់ពីហាងមួយកន្លែងបានលក់ស្រោមអនាម័យ Durex អស់ពីស្តុក។

លោកស្រីបានសរសេររួមជាមួយនឹងរូបភាពថា "តើនរណាម្នាក់អាចប្រាប់ខ្ញុំបានទេថាមានអ្វីកើតឡើង?"។

ស្ត្រីជាម្តាយផ្សេងទៀតបានប្រាប់នាងថា ការភ័យស្លន់ស្លោនេះកើតឡើង បន្ទាប់ពីការបង្ហោះតាមបណ្តាញសង្គមជំរុញឱ្យប្រជាជនប្រើស្រោមអនាម័យដើម្បីការពារម្រាមដៃរបស់ពួកគេប្រឆាំងនឹងវីរុស។

អ្នកលេងបណ្តាញសង្គមម្នាក់បានឆ្លើយថា "មានប្រកាសល្ងីល្ងើខ្លះប្រាប់មនុស្សឱ្យពាក់ស្រោមអនាម័យលើម្រាមដៃរបស់ពួកគេដើម្បីចុចប៊ូតុងសាធារណៈនានា"។

អ្នកផ្សេងបានបន្ថែមទៀតថា "ប្រហែលជាឧបាយកលទីផ្សារថ្មី គ្រាន់តែប្រើកែងដៃចុចក៏បានដែរ"។

បច្ចុប្បន្នប្រជាជនអូស្ត្រាលីជាច្រើនកំពុងស្តុកទុកគ្រឿងបរិភោគ ដោយសារខ្លាចកង្វះស្បៀងអាហារដោយសារតែការផ្ទុះឡើងនៃវីរុស។ ទន្ទឹមនឹងនោះដែរ ផ្សារទំនើបនានាត្រូវបានបង្ខំឱ្យដាក់លក់ក្រដាសអនាម័យមានកំណត់ដោយម្នាក់អាចទិញបានត្រឹមបួនកញ្ចប់ ចំពេលមានក្តីព្រួយបារម្ភថាការផ្គត់ផ្គង់របស់របរចាំបាច់នឹងអស់៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16