adverise with khmeread Liverpool ready to grab transfer of barcelona%e2%80%99s cristian tello

Liverpool ត្រៀម​កញ្ចប់​លុយ​ទិញ​កីឡាករ Tello ពី​ក្រុម​អ្នកមាន​បុណ្យ Barcelona

​តាម​ព័ត៌មាន​នានា​ក្នុង​តំបន់​អឺរ៉ុប ក្រុម​ហង្ស​ក្រហម Liverpool ចង់បាន​កីឡាករ​ប្រយុទ្ធ​ស្លាប Cristian Tello របស់ Barcelona នៅ​ខែមករា​ខាងមុខនេះ​។ កីឡាករ​ខ្ចី​ជើង Tello ដែល​សព្វថ្ងៃនេះ​កំពុង​លេង​ឲ្យ​ក្រុម​របស់​ព័រ​ទុយ​ហ្គា​ល់​គឺ Porto អាច​នឹងធ្វើ​ការផ្ទេរ​ជា​អចិន្ត្រៃយ៍​ក្នុង​តំលៃ​ខ្លួន ៩ លាន​ផោន​។ 

​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​ហង្ស​ក្រហម​នៅមាន​ភាពស្ទាក់ស្ទើរ​នៅឡើយ​ទាក់ទង​នឹង​ការនាំយក​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​មកកាន់​ទឹកដី Anfield ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន El Mundo Deportivo របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា Liverpool កំពុង​រក​ឪ​កាស​ដើម្បី​ទិញ Tello ដាច់​ពី Barcelona តែម្តង​។​

​ដោយ​សមត្ថភាព​ក្នុងការ​បណ្តើរ​បាល់​និង​ចាក់​ចូល​ខ្សែការពារ​ដ៏​យ៉ាង​ល្អ​របស់​កីឡាករ​រូបនេះ Cristian Tello អាច​នឹង​ជួយ​កីឡាករ Benteke របស់ Liverpool រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​ហើយ​រូបគេ​ក៏មាន​តម្លៃ​សមរម្យ​ថែមទៀត​។ គួ​បញ្ជាក់ដែរថា Tello ទើបតែ​រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​ប៉ុណ្ណោះ​ក្នុងជំនួប ១១ ប្រកួត​ចុងក្រោយ​ឲ្យ Porto៕

adverise with khmeread

មតិយោបល់