adverise with khmeread Unnamed %281%29

ឃាត់​ក្មេងស្ទាវ​៤​នាក់​សង្ស័យ​វាយ​សម្លាប់​មនុស្ស​

     កំពង់ធំ ៖ ក្មេងស្ទាវ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ធំ​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​២៤​មីនា​កន្លងទៅនេះ  បន្ទាប់ពី​ព្រួត​វាយ​កម្មករ​អេតចាយ​ម្នាក់​របួសធ្ងន់​ក្រោយមក​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​០៥​នាទី យប់​នៅ​ចំណុច​ក្នុង​បរិវេណ​ស្តា​ត​កំពង់ធំ ចាស់​នៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត កំពង់ធំ។ 

     ប៉ូលិស​និយាយថា   ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ ទៅលើ​ជនរងគ្រោះ​ឈ្មោះ កូវ តា​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រៃ ឃុំ​សា​លិ​ត ស្រុក​ពារាំង ខេត្តកណ្តាល មានមុខរ​បរជា​កម្ម​ករ​អេតចាយ​ឲ្យ​ឈ្មោះ ប៉េ​ន ហាប ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់ ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពុងធំ បណ្តាល​ឲ្យ​មាន​របួសធ្ងន់ និង​បាន​ស្លាប់​នៅពេល​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ភ្នំពេញ ដែល​បង្ក ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់មុខ​។ 

     ប៉ូលិស​បន្តថា ចាប់ពី​ថ្ងៃកើតហេតុ​រហូត​ដល់​ថ្ងៃទី​២៤​ខែ​មិនា ឆ្នាំ​២០១៦ ប៉ូលិស​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​០៤​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖ ១- ឈ្មោះ ស្បោង ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពុងធំ មុខរបរ​ធ្វើ​ម្ហូប​ការ​តាម​ផ្ទះ ២-​ឈ្មោះ ហួត វិមាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពុងធំ មុខរបរ​កម្មករ​រោងចក្រ​ទឹកកក ៣- ឈ្មោះ ធន ចន្ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ​ជាងឈើ​និង ៤- ឈ្មោះ លាភ ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​(​ឃាត់ខ្លួន​បាន​)​។ 

      ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​តាម​បញ្ចា​របស់លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​។​បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់