adverise with khmeread 1

​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ខឹងច្រឡោត​ព្រោះ​គ្មាន​នរណាម្នាក់​ប្រាប់​គាត់​ថា​គាត់​នឹងត្រូវ​សម្ភាសន៍​ជាមួយ​អ្នក​កាន់សាសនា​អ៊ីស្លាម​

    ​បន្ទាប់ពី​អ្នក​សម្ភាសន៍​របស់​ទូរ​ទស្សន៍ BBC ក្នុងថ្ងៃនេះ​គឺ​អ្នកនាង Mishal Husain បានធ្វើឱ្យ​សម្ភាសន៍​ជាមួយ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​កាន់តែ​ឡើងក​ម្តៅ លោកស្រី​ស៊ូ​ជី​បាន​អស់​ការអត់ធ្មត់​របស់​គាត់​និង​បាន​បន្ទោស​ទាំង​កំហឹង​ថា "​គ្មាន​នរណាម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ត្រូវបាន​សម្ភាសន៍​ដោយ​ជន​មូស្លីម​សោះ​"​។​

​    ​អ្នកនាង Husain វ័យ ៤៣ ឆ្នាំ ជា​អ្នក​សម្ភាសន៍​មូស្លីម​ដំបូង​គេ​ក្នុង​កម្ម​វី​ធី​ថ្ងៃនេះ​របស់​វិទ្យុ Radio 4​។

​    ​ឥរិយាបថ​មិន​ប្រាកដប្រជា​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​ចំពោះ​អំពើហិង្សា​ដែល​ប៉ះពាល់​លើ​ជនជាតិភាគតិច​មូស្លីម​នៅក្នុងប្រទេស​មី​យ៉ាន់​ម៉ា​បានធ្វើឱ្យ​ភ្ញាក់ផ្អើល​សូម្បីតែ​អ្នកគាំទ្រ​ស្លាប់​រស់​របស់គាត់​។​

​    ​នៅពេលដែល​គាត់​ត្រូវបាន​ស្នើ​ច្រំ​ដែលៗ​ដោយ​អ្នកនាង Husain ឱ្យ​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​ប្រឆាំងនឹង​អ៊ីស្លាម​និង​សកម្មភាព​ដដែលៗ​នៃ​ការសម្លាប់​រង្គាល​ជា​ហ្វូង​ទៅលើ​ក្រុម​មូស្លីម​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា លោកស្រី​បាន​បដិសេធថា​មិន​ធ្វើតាម​ទេ ដោយ​និយាយថា "​ខ្ញុំ​គិតថា មាន​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ជាច្រើន​ដែល​ចាក​ចេញពី​ប្រទេស​នេះ​(​ភូមា​)​ដោយសារ​ហេតុផល​ជាច្រើន​។ នេះ​ជា​លទ្ធផល​ដែល​កើតចេញពី​របប​ដឹកនាំ​ផ្តាច់ការ​"​។​

​    ​ជនជាតិ​មូស្លីម​មានតែ ៤% ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។ ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា នៅតែ​ជា​ជនជាតិភាគតិច​។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ក្លាយជា​សញ្ជាតិ​ភូមា​និង​គ្មាន​កម្លាំង​នយោបាយ​ក្នុងប្រទេស​នេះ​ទេ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់