adverise with khmeread 1

​ប៉ូលិស​បាញ់​ជនសង្ស័យ​កាន់​កាបូបស្ពាយ​នៅ​ចំណត​រថភ្លើង​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ខណៈ​លាន់​សូរ​ផ្ទុះ​ពីរ​ក្ឌាំង​ថែមទៀត​

​    ​ប៉ូលិស​ប្រដាប់អាវុធ​បាន​បាញ់​ជនសង្ស័យ​ម្នាក់​នៅ​ចំណត​រថភ្លើង​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ខណៈ​ពួកគេ​បាន​បើក​ការ​វាយឆ្មក់​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​ប៊ែ​ល​ហ្សិ​កមួយ​នេះ​បន្ទាប់ពី​ការវាយប្រហារ​អត្តឃាត​កាលពី​ថ្ងៃ​អង្គារ​។​

​    ​សំឡេង​ផ្ទុះ​ពីរ​ត្រូវ​បានឮ​នៅ​ដើម​ប្រតិបត្តិ​ការណ៍​នេះ​នៅក្នុង​សង្កាត់ Schaerbeek ភាគ​ខាងជើង​នៃ​ទីក្រុង​ព្រុ​ច​សែ​ល បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា បុរស​ម្នាក់​ត្រូវបានបញ្ឈប់ទាន់ពេលវេលា។

​    ​ប្រភពពី​ប៉ូលិស​បារាំង​ឯណោះ​វិញ​បាន​និយាយថា ប្រតិបត្តិការ​របស់​ប៉ូលិស​កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ គឺធ្វើឡើង​ជាប់ទាក់ទង​នឹង​ករណី​ប៉ង​វាយប្រហារ​ជាសម្ងាត់​មួយ​ក្នុងប្រទេស​បារាំង ដែល​ត្រូវបាន​ចៀសវាង​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់