អ្នកជំងឺកូរ៉ូណា ដែលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ បានស្លាប់នៅវូហាន ខណៈមានសេចក្តីរាយការណ៍ច្រើនឡើងអំពីអ្នកជាហើយឈឺឡើងវិញ

បុរសអាយុ ៣៦ ឆ្នាំម្នាក់បានស្លាប់ដោយសារខ្សោយសួតនៅទីក្រុងវូហាន គឺ៥ថ្ងៃគត់បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យបណ្តោះអាសន្ន ដែលសង់ឡើងសម្រាប់ទប់ស្កាត់វីរុសកូរ៉ូណា។ នេះយោងតាមកាសែតសៀងហៃ The Paper រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី៥មីនា។

សេចក្តីរាយការណ៍ ដែលក្រោយមកបានលុបចោលវិញពីវេបសាយព័ត៌មាននេះ និយាយថា លោក Li Liang ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបណ្តោះអាសន្ន ដែលសង់ឡើងសម្រាប់ព្យាបាលអ្នកជំងឺដែលមានអាការៈកម្រិតស្រាលនិងមធ្យម កាលពីថ្ងៃទី១២កុម្ភៈ នេះយោងតាមប្រពន្ធរបស់គាត់ឈ្មោះ Mei។ គាត់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅ២សប្តាហ៍ក្រោយ ក្រោមការណែនាំឱ្យស្នាក់នៅសណ្ឋាគារដាច់ដោយឡែកតែឯងរយៈពេល១៤ថ្ងៃ។ 

លោកស្រី Mei និយាយថា ប្តីរបស់គាត់មិនស្រួលខ្លួននៅ២ថ្ងៃក្រោយចាកចេញពីមន្ទីរពេទ្យ ដោយមានអាការៈស្ងួតមាត់និងហើមពោះ។ នៅថ្ងៃទី២មីនា លោក Li និយាយថា​ គាត់មានអារម្មណ៍ឈឺ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កន្លែងដែលគាត់ត្រូវបានប្រកាសស្លាប់នៅល្ងាចថ្ងៃដដែល។ 

លិខិតបញ្ជាក់មរណៈ ដែលចេញដោយគណៈកម្មការសុខភាពក្រុងវូហាន និយាយថា មូលហេតុផ្ទាល់នៃការស្លាប់នេះគឺបណ្តាលមកពីវីរុស Covid-19 និង បានចាត់ទុកការគាំងនិងខ្សោយសួតជារោគសញ្ញា ដែលនាំឱ្យគាត់ស្លាប់។ 

កាសែតអនឡាញ The Paper ក៏បានរាយការណ៍ផងដែរថា មន្ទីរពេទ្យ Fangcang ដែលស្ថិតក្នុងចំណោមមន្ទីរពេទ្យចល័តជាច្រើនទៀតនោះ បានចេញសេចក្តីជូនដំណឹងបន្ទាន់កាលពីថ្ងៃពុធទី៤មីនា ថា អ្នកជំងឺច្រើនឡើងៗ ដែលបានចាកចេញពីមន្ទីរពេទ្យ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យវិញទាំងអស់ ក្រោយធ្លាក់ខ្លួនឈឺសាជាថ្មី។ មន្ទីរពេទ្យបានចាប់ផ្តើមធ្វើតេស្តអង្គបដិប្រាណលើអ្នកជំងឺទាំងអស់នោះ មុនពេលអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធានាថាពួកគេបានធូរស្បើយវិញពេញលេញ៕ ប្រភព៖ SCMP 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16