adverise with khmeread 35a57d08 d5b7 4fac 8831 c90bd4e15b5f

រថយន្ត​ធំ​និង​រថយន្ត​តូច​បុក​គ្នា​ស្លាប់​ម្នាក់​នៅ​ខេត្តរតនគិរី​

     រតនគិរី ៖ រថយន្ត​ដឹកទំនិញ​ធុន​ធំ​និង​រថយន្ត​ម៉ាក​ហា​ឡែ​ន​ឌ័​របុក​គ្នា​បណ្តាល​ឲ្យ​បុរស​ម្នាក់​កៀប​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង។​

     គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​២៥ មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​និង​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-7559 នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី បណ្តាល​ឲ្យ​ស្លាប់​បុរស ម្ន​ក់​កៀប​ជាប់​ក្នុង​រថយន្ត។​

     ភ្លាមៗ​នោះ​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​យក្ស​ឡោម និង​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​បានគាស់​យក​សាកសព​ចេញពី​រថយន្ត​។ ប៉ូលិស​ពុំទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​បាន​នៅឡើយ ព្រោះ​កំពុង​ស្រាវជ្រាវ​រក៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់