អ្នកវិទ្យាសាស្ត្រចិនអះអាងថា មេរោគចំនួន២ទៀតបានបម្លែងខ្លួនចេញពីវីរុស Covid-19 ហើយគ្រោះថ្នាក់ខ្លាំងជាងមុន ប៉ុន្តែអាពីរក្រោយនេះមិនឆ្លងរាលដាលទេគ្រាន់តែធ្វើឱ្យអ្នកជំងឺឈឺឡើងវិញ

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រចិនបានឱ្យដឹងថា វីរុស Covid-19 បានបម្លែងខ្លួនទៅជាមេរោគពីរដាច់ដោយឡែកពីគ្នា ចាប់តាំងពីការផ្ទុះឡើងនៃមេរោគនេះកាលពីខែធ្នូ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ឥឡូវនេះមានមេរោគដូចកូរ៉ូណាពីរប្រភេទទៀតឆ្លងដល់មនុស្ស ហើយមនុស្សភាគច្រើនហាក់ឆ្លងនូវទម្រង់មេរោគកូរ៉ូណា ដែលសាហាវជាងមុន។

យ៉ាងហោចណាស់ មនុស្សចំនួន ១០០.០០០ នាក់ (គិតត្រឹមថ្ងៃសៅរ៍) បានឆ្លងជំងឺនេះនៅទូទាំងពិភពលោក ហើយជិត ៣.២០០ នាក់បានស្លាប់ ខណៈដែល ៥ ម៉ឺននាក់បានជាសះស្បើយពីជំងឺនេះ។

ក្រុមអ្នកជំនាញមកពីទីក្រុងប៉េកាំងនិងសៀងហៃនិយាយថា មនុស្ស ៧០ ភាគរយបានឆ្លងនូវទម្រង់នៃវីរុសកូរ៉ូណាដែលសាហាវជាងមុន ប៉ុន្តែវាមិនអាចឆ្លងរាលដាលដូច Covid-19 ទេ។

ឥឡូវមេរោគកូរ៉ូណាកម្រិតស្រាលហាក់ក្លាយជារឿងធម្មតាទៅហើយ។

ការដឹងថាវីរុស Covid-19 អាចបម្លែងខ្លួនបានដូច្នេះ អាចធ្វើឱ្យពិបាកក្នុងការតាមដានឬព្យាបាល ហើយបង្កើនការរំពឹងទុកថា អ្នកជំងឺអាចជាហើយឆ្លងឡើងវិញ។

ក្រុមអ្នកជំនាញបានក្រើនរំលឹកថាការសិក្សាដែលបានរកឃើញមេរោគបម្លែងខ្លួនជាពីរនេះ គឺប្រើប្រាស់ទិន្នន័យមួយចំនួនតូចប៉ុណ្ណោះ ពោលគឺសំណាកចំនួន ១០៣ ដូច្នេះត្រូវការការស្រាវជ្រាវបន្ថែមទៀត ហើយអ្នកវិទ្យាសាស្ត្រម្នាក់ទៀតបានបន្ថែមថា វាជារឿងធម្មតាទេ ដែលវីរុសបម្លែងខ្លួន នៅពេលពួកវាលោតពីសត្វមកមនុស្ស៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16