adverise with khmeread Unnamed

មេ​ប៉ុស្តិ៍​វត្តភ្នំ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ឲ្យ​របួស​ហើយ​ខ្មាន់កាំភ្លើង​ត្រូវ​សមត្ថកិច្ច​បាញ់​តប​វិញ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ លោក អ៊ុន សំអាត មេ​ប៉ុស្តិ៍​វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបាន​ខ្មាន់កាំភ្លើង​ម្នាក់ បាញ់ប្រហារ ចំនួន​២​គ្រាប់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នៅ​ចំណុច​ស្ពាន​នាគ នៅ​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ កំពុង​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​។ 

     គេ​នៅ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ ហើយ​ជនដៃដល់​ក៏​ជា​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង មាន​រហ​ស្ថ​នាម​"​ទិវា​១៨៧"​ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាញ់​ឲ្យ​រងរបួស និង​ចាប់ខ្លួន​ផងដែរ​។ 

     ក្នុងករណីនេះ​សមត្ថកិច្ច កំពុង​ចុះ​ស្រាវជ្រាវ​បន្ទាន់ ។  មាន​ព័ត៌មាន​ថ្មី​ខ្មែរ​រីដ​នឹង​ផ្សាយ​បន្តទៀត ៕​

 

adverise with khmeread

មតិយោបល់