adverise with khmeread E11a5491 285e 4d86 b279 6ad23f12f370

ឃាត់​បុរស​ជនជាតិ​យួន​២​នាក់​ឆបោក​យក​គ្រឿងសំណង់​

   ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៥​មីនា​នេះ បន្ទាប់ពី​បាន ឆបោក​គ្រឿងសំណង់ កាលពី​ថ្ងៃទី ២៤​មីនាឆ្នាំ​២០១៦​ម៉ោង​៦​យប់​នៅផ្ទះ​លេខ​9  ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ប៊ុ​ន វណ្ណ​ថន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​គ្រឿងសំណង់ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។​

   ចំណែក​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គឺ​១- ជនសង្ស័យ​ឈ្មោះ​កែវ ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ និង​២- ជនសង្ស័យ​ឈ្មោះ​កែវ ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ជនជាតិ​យួន​)​មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​បងប្អូន​ភ្លោះ​ស្នាក់នៅ​ផ្ទះជួល ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​2 ខណ្ឌ​ច្បារអំពៅ។​

   ប៉ូ​លិ​បន្តថា កាលពី​ថ្ងៃទី​20 ,​ទី​21 ,​ទី​22,​ទី​23 និង​ទី​24​ខែមីនា ឆ្នាំ​2016 ជនសង្ស័យ​ទាំង​2​នាក់ បាន​ប្រើល្បិច​មក​យក​គ្រឿងសំណង់​មាន ស្ពេ​ត្រូ 15​ធុង ថ្នាំ​ប្រេង​41​ធុង និង​ស្រោមដៃ​1​សរុប​ទឹកប្រាក់ 891​ដុល្លារ​និង​4500​រៀល ពី​ជនរងគ្រោះ ដោយ​កុហកថា មេកា​សំណង់​ដែល​ជនរងគ្រោះ​ស្គាល់​នោះ​ឲ្យ​មក​យក រួច​ជនរងគ្រោះ​ក៏​រៀបចំ​គ្រឿងសំណង់​ទាំងនេះ​ឲ្យ​ទៅ​ជនសង្ស័យ។​

   លុះដល់​ថ្ងៃទី​25​មីនាឆ្នាំ​2016 មោ​៉​ង​10​ជនសង្ស័យ​ទាំង​2​នាក់ បានមក​រក​យក​គ្រឿងសំណង់​ទៀត ក៏​ត្រូវបាន​ជនរងគ្រោះ សង្ស័យ​ក៏​ទាក់ទង​ទៅ​សួរ​មេការ​សំណង់​ដឹង​រឿង ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​2​នាក់ ប្រគល់​ឲ្យប៉ុ​ស្តិ៍​និរោធ​ចាត់ ការ​តាមច្បាប់។​

   បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់