adverise with khmeread 00a69b25 3a2a 4667 ad17 b90dfeaf8aa7   copy

លួច​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៣​លក់​ឲ្យ​អេតចាយ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​លួច​កា​មេ​រ៉ាសុវត្ថិភាព កាលពី​ថ្ងៃទី ២៥ ​មីនា ឆ្នាំ២០១៦​ម៉ោង​២​ នាទី​រំលង​អា​ធ្រា​ត នៅ​ក្លិប​ហាត់ប្រាណ VIP ផ្ទះ​លេខ​8 ក្នុង​បុរី​ប៉េង​ហួត ផ្លូវជាតិ​លេខ​1 ភូមិ​បឹង​ឈូក សង្កាត់​និរោធ  ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ជុំ ដា​រ៉េ​ត ភេទ​ប្រុស អាយុ៥៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ម្ចាស់​ក្លឹប​ ​VIP ស្នាក់នៅ​ក្នុង​បុរី​ប៉េង​ហួត ផ្ទះ​លេខ៨ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ហេង សំណាង ភេទ​ប្រុស អាយុ​២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ មុខរបរ បុគ្គ​លឹក​ក្លិប ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បានចេញ​ទៅ​ដេក​នៅផ្ទះ​ផ្សេង ទុក​ឲ្យ​ជនសង្ស័យ​នៅ​ដេក​យាម​ក្លឹប​(​ផ្ទះកើតហេតុ​ខាងលើ)​។  រហូតដល់​ម៉ោ​ង​២ រំលង​អា​ធ្រា​ត្រ​ថ្ងៃទី២៥​ មីនា ឆ្នាំ​២០១៦ ស្រាប់តែ​ជនសង្ស័យ​លួច​ដោះយក​កា​មេ​រ៉ា​សុវត្ថិភាព​នៅក្នុង​ក្លិប​ចំនួន​៣ យកទៅលក់​ឲ្យ​អេតចាយ​បាន​លុយ​១៥​ដុល្លារ​ចាយ​អស់។​

    លុះដល់​ព្រឹក​ឡើង ជនរងគ្រោះ​មកដល់​ក្លឹប​ឃើញ​បាត់​កា​មេ​រ៉ា ក៏​ហៅ​ជនសង្ស័យ​មក​សួរនាំ រហូតដល់ម៉ោង​១២​ថ្ងៃ​ដដែល ជនសង្ស័យ​ក៏បាន​សារភាព រួច​ជនរងគ្រោះ​ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យប៉ុស្តិ៍​និរោធ​តែម្តង។​

    បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់