ប្រមុខសុខាភិបាលអូស្ត្រាលីអះអាងថាត្រូវចំណាយពេល១ឆ្នាំទៀតទើបអាចមានវ៉ាក់សាំងវីរុសកូរ៉ូណា

ប្រធានសម្ព័ន្ធភាពសកលលោកអូស្ត្រាលី ដែលបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា បាននិយាយថា វ៉ាក់សាំងសម្រាប់ប្រឆាំងមេរោគកូរ៉ូណា គឺត្រូវការពេលយ៉ាងតិច ១ ឆ្នាំទៀតទើបផលិតបាន។

សម្ព័ន្ធសម្រាប់ការច្នៃប្រឌិតដើម្បីត្រៀមខ្លួនបង្ការមេរោគរាតត្បាត (CEPI) កំពុងសម្របសម្រួលការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងមន្ទីរពិសោធន៍នានានៅទូទាំងពិភពលោក និងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធជួយផ្តល់ថវិកាបន្ថែមទៀតដល់ការស្រាវជ្រាវ។

ប្រធាន CEPI លោកស្រី Jane Halton ដែលជាអតីតប្រធានមន្ទីរសុខាភិបាលសហព័ន្ធនិយាយថាថវិកាប្រហែល ៣ ពាន់លានដុល្លារគឺត្រូវការចាំបាច់ ដូច្នេះវ៉ាក់សាំងជាច្រើនអាចនឹងបង្កើតឡើង។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឃ្វីនឡែនបានជ្រើសរើសបេក្ខជនវ៉ាក់សាំងសម្រាប់ធ្វើការងារមុនការសាកល្បងព្យាបាល ខណៈក្រុមការងារអាមេរិកកំពុងត្រៀមសម្រាប់ការសាកល្បងជាច្រើនទៀត ប៉ុន្តែត្រូវការអ្នកស្ម័គ្រចិត្តច្រើននាក់។

លោកស្រី Halton បាននិយាយនៅក្នុង វិទ្យុ ABC នៅថ្ងៃចន្ទនេះថា "ខណៈអ្នកមានអ្វីៗក្នុងបន្ទប់ពិសោធន៍ដែលមើលទៅល្អ អ្នកមិនប្រាដកថាអាចទទួលបានលទ្ធផលល្អចំពោះការសាកល្បងលើមនុស្ស ឬ វាអាចមិនមានសុវត្ថិភាព ឬ វាអាចពិបាកក្នុងការផលិត។ ដូច្នេះអ្នកត្រូវការបេក្ខជនដែលស្ម័គ្រចិត្តជាច្រើនដើម្បីធានាថា អ្នកបានទទួលវ៉ាក់សាំងពិតប្រាកដមួយ ឬក៏ច្រើនជាងនេះ"៕ ប្រភព៖ Daily Mail

 


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16