មកហើយ…មកហើយ…! ប្រូម៉ូសិនពិសេសសម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិពីក្រុមហ៊ុន សាមសុង!!

(ភ្នំពេញ) ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៖ មកហើយ…មកហើយ…! ឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះ ពីសាមសុង! ងាយ ងាយ...ដោយលោកអ្នកគ្រាន់តែ ធ្វើការជាវទូរស័ព្ទGalaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃនេះរហូតដល់12 មេសា 2020  នោះ នឹងអាចមានឱកាសចូលរួមក្នុងការចាប់រង្វាន់ដែលធ្វើឡើងរៀងរាល់សប្តាហ៏នៅទូរទស្សន៍ MyTVក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់។

កម្មវិធីដ៏អស្ចារ្យនេះនឹងធ្វើការផ្តល់ជូននូវមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

•  ម៉ូតូ Honda ZOOMER X 2020 សរុប  4 គ្រឿង

•  នាឡិកា Galaxy Watch Active2 សរុប  8 គ្រឿង

•  ទូរស័ព្ទដៃ Galaxy A30s សរុប  12 គ្រឿង

•  ទូរទស្សន៍ Samsung 32 អ៊ីញ សរុប  16 គ្រឿង

*លក្ខខណ្ឌចូលរួម៖

 1.  កម្មវិធីនេះសម្រាប់អតិថិជនដែលបានទិញ Galaxy A30s | A20s | A10s ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃនេះ រហូតដល់ម៉ោង 5 ល្ងាច ថ្ងៃ 12 មេសា 2020 

2.  អតិថិជនត្រូវបំពេញ ភេទ អាយុ ខេត្ត/ក្រុង លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ ហត្ថលេខាអតិថិជន និងឈ្មោះហាងដែលបានទិញនៅឈ្មោះ លើសន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលបំពេញមិនគ្រប់លក្ខខណ្ឌតម្រូវ ត្រូវទុកជាអសារបង់

3.  ការចាប់ឆ្នោតនឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ និងផ្សាយបន្តផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ MyTVក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់

4.  សន្លឹកឆ្នោតនីមួយៗមានសិទ្ធិចាប់ឆ្នោតបានតែ 1 ដងប៉ុណ្ណោះ

5.  អ្នកឈ្នះនឹងត្រូវប្រកាសនៅលើ Facebook ផ្លូវការរបស់ Samsung និងសារព័ត៌មានផ្សេងៗ

6.  អ្នកឈ្នះត្រូវមកទទួលរង្វាន់ដោយខ្លួនឯង

7.  ក្នុងករណីដែលអ្នកឈ្នះរង្វាន់មិនអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទដែលបានបំពេញក្នុងសន្លឹកឆ្នោតក្នុងរយៈពេល 3 ថ្ងៃ ក្រោយការចាប់ឆ្នោត រង្វាន់នោះនឹងត្រូវទុកជាមោឃៈ

8.  អ្នកឈ្នះត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដែលបានទិញពេលមកទទួលរង្វាន់

9.  អ្នកឈ្នះរង្វាន់ធំត្រូវមកទទួលរង្វាន់ជាផ្លូវការនៅស្ថានីយ៍ទូរទស្សន៍ MyTVក្នុងកម្មវិធី A1 Twist និងបើករង្វាន់នៅតាមការជម្រាបពីភ្នាក់ងារ សាមសុង ។ រាល់ការចំណាយផ្សេងៗ (ការធ្វើដំណើរ ស្នាក់នៅ ការហូបចុក ។ល។) សម្រាប់ការមកបើកយករង្វាន់ជាបន្ទុករបស់អ្នកឈ្នះរង្វាន់ ។ សម្រាប់រង្វាន់ផ្សេងទៀតអ្នកឈ្នះអាចមកបើកដោយផ្ទាល់នៅក្រុមហ៊ុន សាមសុង អគារភ្នំពេញថោវ័រ មហាវិថីមុនីវង្ស ជាន់ទី 21 ឫនៅតាមទីតាំងផ្សេងៗតាមការពិភាក្សាព្រមព្រៀងរវាង សាមសុង និងអ្នកឈ្នះរង្វាន់ ។

10.  បុគ្គលិកសាមសុង តំណាងចែកចាយសាងសុង និងម្ចាស់ហាងទូរស័ព្ទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតនេះទេ!

11.  ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់រូបភាព និងព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មនានា

12.  ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំជម្រាបជូនដំណឹងជាមុន

13.  សន្លឹកឆ្នោតដែលដាក់នៅថ្ងៃសៅរ៍នឹងត្រូវយកទៅចាប់ឆ្នោតនៅសប្តាហ៍ក្រោយ

14.  ខាងក្រោមនេះជាកាលវិភាគក្នុងការចាប់ឆ្នោត

*  ការចាប់ឆ្នោតលើកទី1៖ ថ្ងៃទី 22 មីនា 2020

*  ការចាប់ឆ្នោតលើកទី2៖ ថ្ងៃទី 29 មីនា 2020

*  ការចាប់ឆ្នោតលើកទី3៖ ថ្ងៃទី 5 មេសា 2020

*  ការចាប់ឆ្នោតលើកទី4៖ ថ្ងៃទី 19 មេសា 2020

ឱ្យឆាប់ឡើងណា៎…រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នកហើយ!

ទិញភ្លាម……ឈ្នះភ្លាម! ទិញឥឡូវនេះ……ឈ្នះឥឡូវនេះ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ  និងផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232!

adverise with khmeread
PR
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16