adverise with khmeread Don not throw these bags when you see what can they do youll keep them like a gold

កុំ​បោះថង់​ទាំងនេះ​! ពេល​ដឹង​មូលហេតុ លោក​អ្នកនឹង​រក្សាទុក​វា​ប្រៀប​បីដូច​ជា​ដុំ​មាស​យ៉ាង​អ៊ីចឹង​!

    ​ក្នុង​ប្រអប់​ដាក់​ស្បែកជើង ជាធម្មតា​យើង​អាច​រកឃើញ​ថង់​ស៊ី​លី​កូន​ឌីអុកស៊ីត (Silicon Dioxide) ឬ ស៊ី​លីកា (Silica)​។ យើង​ភាគច្រើន​ចាត់ទុក​វា​ជា​របស់​ពុល និង​គ្មាន​ប្រយោជន៍ ហើយក៏​បោះ​វា​ចោល​មួយ​រំពេច ដោយសារ​លើ​កញ្ចប់​នោះបាន​ណែ​នាំឱ្យ​លោកអ្នក​បោះចោល​ភ្លាម និង​កុំ​ហូប​វា​ឱ្យសោះ​។

​    ​ប៉ុន្តែ​លោកអ្នក​មិនចាំបាច់​បោះ​វា​ចោល​ទៀត​ទេ ពេល​បាន​អាន​អត្ថបទ​នេះ​។

​    ​ស៊ី​លី​កូន​ឌីអុកស៊ីត​សឹងតែ​អាច​យកមក​បរិភោគបាន ប៉ុន្តែ​គេ​ប្រើ​វា​ក្នុង​បំណង​ផ្សេង មិនមែន​យកមក​ហូប​នោះទេ​។

​    ​ខាងក្រោម​នេះ​គឺជា​ការណែនាំ​មួយចំនួន​អំពី​របៀប​ប្រើ​គ្រាប់​តូចៗ​ពណ៌​លឿង ឬ​ស ក្នុង​ថង់​ស៊ី​លីកា​៖

​    ​១. កច្ចាត់​បាក់តេរី​ចេញពី​ឈុត​កីឡា​របស់​អ្នក
​    ​រឿង​ល្អ​គឺថា ស៊ី​លីកា​ដែល​លោកអ្នក​ដាក់​ក្នុង​កាបូប​ផ្ទុក​ឈុត​កីឡា​នឹង​ជួយ​ទប់ស្កាត់​ការកកើត​បាក់តេរី​។ ហើយ​លោកអ្នក​ក៏​នឹង​រក្សា​កាបូប​ឱ្យនៅ​ស្ងួត​ល្អ មាន​អនាម័យ និង​បំផ្លាញ​រាល់​ក្លិនស្អុយ តាមរយៈ​ថង់​ស៊ី​លីកា​នេះដែរ​។

​    ​២. រក្សា​គុណភាព​ផលិតផល​គ្រឿងសម្អាង​ឱ្យប្រើ​បានយូរ​
​    ​ប្រសិនបើ​លោកអ្នក​មិន​ចង់ឱ្យ​មានទឹក​សើម​ចេញ​ក្នុង​ម្សៅ​ផាត់មុខ​ទេ សូម​យក​ថង់​ស៊ី​លីកា​មួយកញ្ចប់​ដាក់​ក្នុង​ប្រអប់​គ្រឿងសម្អាង​របស់​អ្នក​។

​    ​៣. ដាក់​ក្នុង​ទូរ​ខោអាវ​
​    ​លោកអ្នក​អាច​យក​ថង់​ស៊ី​លីកា​នេះ​ដាក់​ក្នុង​ទូរ​ខោអាវ​ដើម្បី​កម្ចាត់​ការចេញ​ថ្លើមអណ្តើក​លើ​សម្លៀកបំពាក់ និង​ទប់ស្កាត់​ក្លិន​ផ្អួរ​ចេញពី​ខោអាវ​។

​    ​៤. សង្គ្រោះ​ទូរស័ព្ទ​ដែល​ខូច​ដោយសារ​ចូល​ទឹក​
​    ​លោកអ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​ដែលថា​ថង់​ស៊ី​លី​កូន​ឌីអុកស៊ីត​នេះ​អាច​សង្គ្រោះ​ទូរស័ព្ទ​ខូច​ដោយសារ​ចូល​ទឹក​។ ប្រសិនបើ​ទូរស័ព្ទ​ចូល​ទឹក សូម​យក​វា​ទៅ​ដា​ក់លើ​ថង់​ស៊ី​លីកា ៤ ទៅ ៥ កញ្ចប់ ហើយ​ចាំ​មួយស្របក់ ទឹកនឹង​ហួត​ចេញពី​ស្មា​ត​ហ្វូ​ន​របស់​អ្នក​អស់រលីង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់